នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក Keir Starmer នឹងមិនត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងការសម្រេចចិត្តខុសក្នុងការតែងតាំងអតីតអគ្គរាជទូតរបស់ចក្រភពអង់គ្លេស គឺលោក Peter Mandelson ជាអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិកឡើយ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតកាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ។

បន្ទាប់ពីមានការពិភាក្សាអស់រយៈពេលជាង៥ម៉ោង សមាជិកសភារបស់ចក្រភពអង់គ្លេស បានសម្រេចក្នុងសម្លេង៣៣៥ទល់នឹង២២៣សម្លេងក្នុងរដ្ឋសភា ប្រឆាំងនឹងសេចក្តីព្រាងដែលធ្វើឡើងដោយគណបក្សអភិរក្សនិយម ដែលទាមទារឱ្យមានការស៊ើបអង្កេតលើលោកនាយករដ្ឋមន្ត្រី Keir Starmer ពីសំណាក់គណៈកម្មការសភា ។

លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយថា ការបោះឆ្នោតនេះត្រូវបានធ្វើឡើងទៅតាមការចង់បានរបស់ក្រុមប្រឆាំង ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា លោកនឹងមិនត្រូវបានស៊ើបអង្កេតក្នុងករណីណាមួយនោះទេ ។
សូមបញ្ជាក់ជូនថា លោក Peter Mandelson គឺជាជនជាប់ចោទពីបទរំលោភបំពានផ្លូវភេទ ខណៈដែលលោកនាយករដ្ឋមន្ត្រី Keir Starmer បានតែងតាំងជនជាប់ចោទរូបនេះជាអគ្គរាជទូតរបស់ចក្រភពអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិក ៕