
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានបណ្តេញចេញអ្នកការទូតប៉ូឡូញ ៤៥នាក់ក្នុងការឆ្លើយតបទៅកាន់ប្រទេសប៉ូឡូញ ដែលបណ្តេញចេញអ្នកការទូតរុស្ស៊ីក្នុងចំនួនដូចគ្នា ដែលខ្លួននិយាយថាជាអ្នកស៊ើបការណ៍ដែល ផ្តោតលើផ្នែកការទូត។ ប្រទេសប៉ូឡូញ បានបណ្តេញចេញអ្នកការទូតរុស្ស៊ី៤៥នាក់កាលពីថ្ងៃទី២៣ ខែមីនា ដោយចោទប្រកាន់ពួកគេថាជាមន្ត្រីបម្រើសេវាពិសេសរបស់រុស្ស៊ី និងអ្នកជាប់ពាក់ព័ន្ធរបស់ពួកគេ៕