ការីទេសចរណ៍មកពីបួនប្រទេសក្នុងតំបន់សហការគ្នារៀបចំនាំទេសចរអន្តរជាតិមកទស្សនាកម្ពុជា

2026/04/29 11:28:03 pm        122

បណ្តាការីទេសចរណ៍ ចំនួន២០ក្រុមហ៊ុន មកពី៤ប្រទេស រួមមានប្រទេសនេប៉ាល មីយ៉ាន់ម៉ា ចិន និងប្រទេសវៀតណាម បានសម្រេចចិត្តរួមគ្នាផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជានៅប្រទេសគេ និងនាំគ្នាភ្ញៀវទេសចរនៅប្រទេសគេមកទស្សនាកម្ពុជា។

នៅថ្ងៃទី២៩ ខែមេសា នេះ ដំណើរទស្សនកិច្ចសិក្សាសក្តានុពលទេសចរណ៍នៅកម្ពុជារបស់ការីទេស ចរណ៍មកពីប្រទេសទាំងបួននេះ ត្រូវបានបញ្ចប់ ហើយក្រុមហ៊ុនទេសចរណ៍ទាំងនោះ បានលើកឡើងប្រាប់ BTVថា នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់សក្តានុពលទេសចរណ៍នៅកម្ពុជា រយៈពេល៧យប់៨ថ្ងៃនេះ ដែលរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំនៅកម្ពុជា គឺក្រុមការីទេសចរណ៍ទាំងអស់គ្នា បានចូលរួមជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CTM 2026) ស្វែងរកក្រុមហ៊ុនដៃគូសហការនៅកម្ពុជា រួមមាន ៖ សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនការីទេសចរ បាននាំគ្នាធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់គោលដៅទេសចរណ៍កម្ពុជា នៅខេត្តសៀមរាម រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កោះរ៉ុងរួចអស់ហើយ ហើយគ្រប់គោលដៅទេសចរណ៍សុទ្ធតែបង្ហាញទេសភាពល្អប្រណិតប្លែកគ្នា មានភាពទាក់ទាញ់ខ្លាំង។

លោក បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម ប៉ាតា ប្រចាំនៅកម្ពុជា បានថ្លែងថា ការរៀបចំជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា CTM 2026 mini-series ជំហានទី២ គឺសកម្មភាពមួយ នៃយុទ្ធនាការផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍កម្ពុជា ទៅលើពិភពលោក ហើយនៅខែក្រោយនេះ សមាគមនឹងរៀបចំនៅជំហានទី៣បន្តទៀត ដោយនឹងអញ្ជើញក្រុមហ៊ុនការីទេសចរណ៍ និងអ្នកផលិតមាតិការល្បីៗនៅតាមបណ្តាប្រទេសផ្សេងទៀតជាច្រើន មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់សក្តានុពលទេសចរណ៍នៅកម្ពុជាបន្ថែមទៀត បើទោះវិស័យទេសចរណ៍បច្ចុប្បន្ន បាននឹងកំពុងរងការប៉ះពាល់ខ្លាំងពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា វិបត្តិប្រេងជាសកល និងការកើនឡើងនូវកញ្ចប់ខ្សែទស្សនកិច្ចដោយសារកម្លាំងនៃការប្រកួតប្រជែងខ្ពស់នៅតាមបណ្តាប្រទេសដទៃក៏ដោយ។

យ៉ាងណាក៏ដោយ នៅក្នុងដំណើរអនុវត្តយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក លោក បណ្ឌិត ធួន ស៊ីណាន ក៏បានអំពាវនាវឲ្យក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកនានា សូមនាំគ្នាចូលរួមជំនួបធុរកិច្ចទេសចរណ៍ ជំនួប CTM 2026 ឲ្យបានច្រើន ចៀសវាងការមានភាគីអ្នកទិញមកពីក្រៅប្រទេសច្រើនហើយ តែបែរជាគ្មានភាគីអ្នកលក់ ដែលជាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក៕

អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm