អ៊ីស្រាអែលបានកម្ទេចទីតាំងយោធាប្រហែល ១.000 កន្លែង នៅភាគខាងត្បូងប្រទេសលីបង់ ដែលជារបស់ចលនាហេសបូឡាស៊ីអ៊ីត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF)។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«កងទ័ពនៃរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅភាគខាងត្បូងប្រទេសលីបង់ បានរុះរើទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករជាង ១.000កន្លែង ដែលត្រូវបានប្រើប្រាស់ដោយក្រុមភេរវករហេសបូឡា ដើម្បីអនុវត្តផែនការវាយប្រហារប្រឆាំងនឹងកងទ័ព IDF រួមទាំងទីតាំង និងអគារ ដែលអាវុធត្រូវបានរក្សាទុក។

កងកម្លាំងការពារអ៊ីស្រាអែល បានបន្ថែមថា៖«កងទ័ពបានរកឃើញអាវុធរាប់រយដើម រួមទាំងកាំភ្លើងយន្ត កាំភ្លើងវែង Kalashnikov គ្រាប់បែកដៃ គ្រាប់មីន កាំភ្លើងខ្លី មីស៊ីលប្រឆាំងរថក្រោះ គ្រាប់រំសេវគ្រាប់រ៉ូកែត RPG និងគ្រាប់កាំភ្លើងត្បាល់»៕
