សេតវិមាន៖ គ្មានអ្នកណាស័ក្តិសមទទួលបានពានរង្វាន់សន្តិភាព FIFA ជាងលោក Trump ឡើយ

2026/04/29 11:43:47 pm        63

សេតវិមាន បានឆ្លើយតបខ្លាំងៗទៅកាន់អ្នករិះគន់ ចំពោះការទទួលបានពានរង្វាន់សន្តិភាព FIFA Peace Prize របស់លោក Donald Trump ដោយបញ្ជាក់ថា គ្មានអ្នកណាស័ក្តិសមជាងប្រធានាធិបតីអាមេរិកនោះទេ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានផ្តល់ជូនលោក Trump នូវពានរង្វាន់ដំបូង នៅឯពិធីចាប់ឆ្នោតការប្រកួតបាល់ទាត់ពិភពលោក កាលពីខែធ្នូឆ្នាំមុន ដើម្បី «លើកកម្ពស់សន្តិភាព និងឯកភាព ជុំវិញពិភពលោក» ជាអ្វីដែលបង្កឲ្យមានការថ្កោលទោសពីក្រុមសិទ្ធិមនុស្ស និងសកម្មជន នៅមុនពេលព្រឹត្តិការណ៍ World Cup មកដល់។

ក្នុងចំណោមអ្នករិះគន់ទាំងនោះ កីឡាករបាល់ទាត់សញ្ជាតិអូស្ត្រាលី លោក Jackson Irvine បាននិយាយនៅសប្តាហ៍នេះថា ការផ្តល់ពានរង្វាន់ដល់លោក Trump បានធ្វើឲ្យមានការចំអកដល់គោលនយោបាយសិទ្ធិមនុស្សរបស់ FIFA ខណៈដែលសហព័ន្ធបាល់ទាត់របស់ប្រទេសន័រវ៉ែស បានលើកឡើងថា FIFA គួរតែលុបចោលការផ្ដល់ពានរង្វាន់នេះ។

សេតវិមានបានឆ្លើយតបដោយបញ្ជាក់ថា «គោលនយោបាយការបរទេសសន្តិភាព តាមរយៈកម្លាំង» របស់លោក Trump បានបញ្ចប់សង្គ្រាមចំនួន ៨ ក្នុងរយៈពេលមិនដល់ ១ឆ្នាំផង។ អ្នកនាំពាក្យសេតវិមាន លោក Davis Ingle បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គ្មាននរណាម្នាក់ផ្សេងទៀត នៅក្នុងពិភពលោក ដែលស័ក្តិសមទទួលបានរង្វាន់សន្តិភាពលើកដំបូងរបស់ FIFA ជាងលោកប្រធានាធិបតី Trump នោះទេ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលកំពុងធ្វើជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក រួមជាមួយកាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា បានបើកការវាយប្រហារយោធាទៅលើប្រទេសវ៉េណេស៊ុយអេឡា ពោលគឺមួយខែបន្ទាប់ពីពិធីចាប់ឆ្នោត សម្រាប់ការប្រកួត ត្រូវបានធ្វើឡើង ហើយបានចាប់ផ្តើមការវាយប្រហារតាមអាកាសរួមគ្នា ជាមួយអ៊ីស្រាអែល លើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm