មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា អតីតនាយក FBI លោក James Comey ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងដល់អាយុជីវិតរបស់លោក ដូណាល់ ត្រាំ (Donald Trump) រយៈពេល ៥ខែ បន្ទាប់ពីសំណុំរឿងមុនប្រឆាំងនឹងអ្នករិះគន់ឥតសំចៃបស់ប្រធានាធិបតីអាមេរិក ត្រូវបានបដិសេធ។
ការចោទប្រកាន់ដោយគណៈវិនិច្ឆ័យនៃតុលាការជាន់ខ្ពស់ នៅរដ្ឋ North Carolina បានកើតចេញពីការបង្ហោះនៅលើបណ្តាញ Instagram ដែលលោក Comey អាយុ ៦៥ឆ្នាំ បានធ្វើកាលពីខែឧសភា ឆ្នាំមុន ដែលបង្ហាញពីលេខ «86 47» ដែលសរសេរនៅលើសំបកខ្យង។
លោក ត្រាំ បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅពេលនោះថា «86» គឺជាគ្រាមភាសាដែលមានន័យថា «សម្លាប់» ហើយ «47» គឺនិយាយសំដៅលោកដែលជាប្រធានាធិបតីទី 47 ។
លោក ត្រាំ បាននិយាយថា៖«លោក ដឹងច្បាស់ពីអត្ថន័យរបស់លេខ «86 47»។ «នោះមានន័យថា ការធ្វើឃាត»។
លោក Comey បានឆ្លើយតបដោយពុំយកចិត្តទុកដាក់ទៅលើការចោទប្រកាន់ទាំងនោះ ហើយបានប្តេជ្ញាថា នឹងតតាំងចំពោះករណីនេះ៕

