ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងថា នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមទសវត្ស៨០-៩០ បណ្តាលឱ្យស្លាប់បុរសបេីកបរត្រាក់ទ័រនិងខូចខាតត្រាក់ទ័រទាំងស្រុង។
សង្គ្រាមបានបញ្ចប់ទាំងស្រុងជិត៣០ឆ្នាំហេីយ ប៉ុន្តែសំណល់យុទ្ធភណ្ឌសង្គ្រាមស្ថិតរាយប៉ាយបង្ករបួសស្លាប់មនុស្សមិនឈប់ឈរឡេីយ! ករណីផ្ទុះនេះកេីតឡេីងនៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សូមចូលរួមសោកស្តាយនិងមរណទុក្ខជាមួយក្រុមគ្រួសារសពនិងសូមវិញ្ញាណខន្តសពបានទៅកាន់ឋានសុគតិភពកុំឃ្លៀងឃ្លាតឡេីយ។





