លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងទៅកាន់សភាអឺរ៉ុបនៅទីក្រុង Strasbourg នៅថ្ងៃពុធ ទី២៩ ខែមេសានេះ ស្តីពីឯករាជ្យភាពថាមពលដោយសារតែវិបត្តិនៅអ៊ីរ៉ង់។

កាសែត Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃអង្គារ ទី២៨ ខែមេសា ដោយដកស្រង់សម្ដីមន្ត្រីអាមេរិកថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានណែនាំជំនួយការឲ្យត្រៀមខ្លួនសម្រាប់ការបិទផ្លូវអ៊ីរ៉ង់បន្ថែមទៀត។
ប្រទេសនានាដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេង និងឧស្ម័ន ប្រឈមនឹងការកើនឡើងតម្លៃកាន់តែខ្លាំង ដែលបន្ថែមសម្ពាធអតិផរណា និងបង្កើនឱកាសនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ជាក្តីបារម្ភស្រដៀងគ្នាសម្រាប់ពលរដ្ឋអឺរ៉ុបដែលបានឆ្លងកាត់វិបត្តិថាមពលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
សភាអឺរ៉ុបបានជជែកដេញដោលអំពីយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។
