ការវិនិយោគក្នុងវិស័យអប់រំ គឺការពង្រីកផ្នែកចំណេះដឹងដើម្បីចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

2022/04/09 09:29:47 pm        1.1 K

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ថា ការវិនិយោគក្នុងវិស័យអប់រំ គឺការពង្រីកលើផ្នែកចំណេះដឹង អាចឲ្យសិស្សទៅធ្វើការងារ ការស្វែងរកប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ ការជួយដល់សហគមន៍ នឹងការចូលរួមចំណែកដល់សេដ្ឋកិច្ច-សង្គម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើង​នៅ​ក្នុងពិធីប្រគល់​សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ​ជូន​ជ័យលាភី​កម្មវិធី​លើក​កម្ពស់​គុណវុឌ្ឍ​គណៈគ្រប់គ្រងសាលារៀនជំនាន់ទី១ ​និងជំនាន់ទី២ និង​កម្មវិធីលើកកម្ពស់ គុណវុឌ្ឍ​គ្រូបង្រៀន​ជំនាន់ទី ២ និងទី៣ ចំនួន​ជាង ៣០០នាក់ នៅថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២២ ​នេះថា​ ជុំវិញវិស័យអប់រំ ក្រសួង​បានធ្វើការកែទម្រង់​កម្មវិធីសិក្សាជាច្រើន ​ជាក់​ស្តែង​កម្ម​វិធី​លើក​កម្ពស់​គុណវុឌ្ឍ​គណៈគ្រប់​គ្រងសាលារៀន​ និងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន​ គឺជា​ការផ្តល់ឱកាសជូនលោកគ្រូអ្នកគ្រូ និង​អ្នកគ្រប់គ្រង​នៅសាលារៀន ដើម្បីតម្រង់ទិសនៃការសិក្សាឲ្យស្រប​តាមគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ដែលជាគោលនយោបាយត្រូវ ​និងបានដាក់ចេញចំពេលវេលា ក្នុងការជម្រុញ​ការអភិវឌ្ឍ​ធនធានមនុស្ស។

ឯកឧត្តម រដ្ឋមន្រ្តី បន្តថា តាមរយៈគម្រោងខាងលើ, ក្នុងរយៈពេលកន្លងទៅ គម្រោងនេះបានកែប្រែ​មុខមាត់សាលារៀន ​ការកែប្រែនូវវប្បធម៌នៃសាលារៀន និងបានបង្កើតនូវ​បរិស្ថាន​អំណោយ​ផល​នៅតាមសាលារៀន ដើម្បីឲ្យសិស្សានុសិស្សរៀនសូត្រទទួល​បាន​ចំណេះដឹងពិតប្រាកដរួមមាន ចំណេះដឹង​លើផ្នែកមុខវិជ្ជា ​ចំណេះដឹងលើការស្វែករកប្រាក់ចំណូល ​និងបានពង្រីកចំណេះដឹងទៅ​ដល់សហគមន៍​ លើការកែលម្អសាលារៀនផងដែរ។

ឯកឧត្តម ហង់ ជួនណារ៉ុន បន្តលើកឡើងថា ចំណែកជុំវិញការសិក្សានៅក្នុងស្ថានភាពនៃការរីក​រាលដាល​ជម្ងឺកូវីដ ១៩ នេះ លោកគ្រូអ្នកគ្រូ ​និងអ្នកគ្រប់គ្រងសាលា ​បានចូលរួមយ៉ាងសំខាន់ និង​បានប្រែក្លាយវិបត្តិកូវីដនេះ ​ឲ្យក្លាយទៅជាឱកាសនៃការប្រើប្រាស់បច្ចេកវិទ្យា​លើការបង្រៀន និង​ការរៀនសូត្ររបស់សិស្ស ។​ ចំណែកលោកគ្រូអ្នកគ្រូដែលមិនបានចូលក្នុងគម្រោងនេះ នឹង​អាចទទួលបាននូវផលជះពីគម្រោងនោះផងដែរ ​ដើម្បីជួយកែ​លម្អនៃវិធីសាស្រ្តបង្រៀន និង​ការជួយចែករំលែកនូវបទពិសោធន៍ល្អៗ ​ក្នុងទិសដៅឲ្យសិស្សានុសិស្សបានរៀនសូត្រ និងការ​ទទួល​បានចំណេះដឹងពិតប្រាកដ។

សូមបញ្ជាក់ថា៖ កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង​សលារៀន និងកម្មកម្មវិធីលើក​កម្ពស់​គុណវុឌ្ឍិគ្រូបង្រៀន​ ក្រោមគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា បានដាក់ឱ្យអនុវត្ត​នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​មានរយៈពេល ៥ឆ្នាំ ​គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ។ តាមរយៈការបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង​សាលារៀន បាន​ជ្រើសរើស​គណៈគ្រប់គ្រងសាលារៀន​នៅ​កម្រិតមធ្យមសិក្សា ​ដែលមាន​សាលាគោលដៅ​ចំនួន​១០០ សាលារៀនក្រៅគោលដៅសរុបចំនួន ២០១សាលារៀន និងអ្នកសិក្សាមកពីនាយកដ្ឋាន​អប់រំសរុបចំនួន៥ និងគ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀនជាង​៣០អង្គភាព​នៅ​ទូទាំង​ប្រទេសប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm