កូសូវ៉ូមិនអាចជ្រើសរើសប្រធានាធិបតីថ្មី ខណៈប្រទេសឆ្ពោះទៅរកការបោះឆ្នោតមុនអាណត្តិ

2026/04/30 01:37:52 am        44

សភាកូសូវ៉ូ មិនអាចជ្រើសរើសប្រធានាធិបតីថ្មីបានឡើយ អំឡុងដំណើរការតាមកាលកំណត់រដ្ឋធម្មនុញ្ញត្រឹមពាក់កណ្ដាលអធ្រាត្រថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) ដោយសារខ្វះចំនួនសំឡេងឆ្នោតដែលត្រូវការ ជាអ្វីដែលធ្វើឲ្យប្រទេសនេះកៀកនឹងការមានការបោះឆ្នោតមុនអាណត្តិ។

មានតែតំណាងរាស្ត្រនៃគណបក្ស Self-Determination Movement (ចលនាស្វ័យសម្រេច) ដែលកំពុងកាន់អំណាច និងតំណាងរាស្ត្រនៃក្រុមភាគតិចមិនមែនជនជាតិស៊ែប៊ីប៉ុណ្ណោះ ចូលរួមក្នុងការបោះឆ្នោតនេះ ដែលបានជួបគ្នាដល់ទៅ ៤ដង ក្នុងថ្ងៃនេះ ប៉ុន្តែសំឡេងឆ្នោតចំនួន ៦៤សំឡេងរបស់ពួកគេ មិនគ្រប់គ្រាន់ ដើម្បីជ្រើសរើសប្រមុខរដ្ឋបានឡើយ ជាដំណើរការដែលតម្រូវឲ្យមានសំឡេងភាគច្រើន ២ភាគ៣ នៃតំណាងរាស្ត្រ ១២០នាក់។

ប្រធានសភា និងជាប្រធានស្តីទី លោកស្រី Albulena Haxhiu បាននិយាយថា ការអញ្ជើញត្រូវបានពង្រីកទៅដល់គណបក្សប្រឆាំង ដែលរួមមានគណបក្សប្រជាធិបតេយ្យកូសូវ៉ូ (PDK) និងសម្ព័ន្ធប្រជាធិបតេយ្យកូសូវ៉ូ (LDK) ប៉ុន្តែពួកគេបានបដិសេធមិនចូលរួមក្នុងសម័យប្រជុំនេះទេ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ លោកស្រី Haxhiu ត្រូវបានគេរំពឹងថា នឹងប្រកាសការបោះឆ្នោតមុនអាណត្តិ ដែលយោងទៅតាមរដ្ឋធម្មនុញ្ញ ត្រូវតែធ្វើឡើងក្នុងរង្វង់រយៈពេល ៤៥ថ្ងៃ។ នេះនឹងជាលើកទី២ ដែលអ្នកបោះឆ្នោតនៅកូសូវ៉ូ បានវិលត្រឡប់ទៅមជ្ឈមណ្ឌលបោះឆ្នោតវិញ ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំមុន។

អាណត្តិរបស់អតីតប្រធានាធិបតី លោកស្រី Vjosa Osmani បានផុតកំណត់នៅថ្ងៃទី៤ ខែមេសា។ ក្នុងរយៈពេលប៉ុន្មានខែ មុនពេលបញ្ចប់អាណត្តិ លោកស្រីបានបង្ហាញគោលបំណងចង់ឈរឈ្មោះដណ្ដើមតំណែងប្រធានាធិបតីអាណត្តិទី២៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm