រុស្ស៊ីបញ្ជាក់ថា នឹងបន្តនៅក្នុង OPEC+ និងសង្ឃឹមថា អវត្តមានរបស់អារ៉ាប់រួម មិនមែនជាទីបញ្ចប់របស់ក្រុមឡើយ

2026/04/30 01:45:05 am        61

នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) វិមានក្រឹមឡាំងបានបញ្ជាក់ថា រុស្ស៊ីមានគម្រោងបន្តនៅក្នុងប្លុក OPEC+ ទោះបីជាមានការសម្រេចចិត្តចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួមក៏ដោយ ហើយបានប្រាប់ថា ខ្លួនសង្ឃឹមថា ក្រុមផលិតប្រេងឈានមុខគេលើពិភពលោកមួយនេះ នឹងបន្តប្រតិបត្តិការ។

អារ៉ាប់រួមបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនកំពុងចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង ដោយផ្ដល់ផលប៉ះពាល់ដ៏ធំដល់ក្រុមនេះ នៅពេលដែលវិបត្តិថាមពលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ បានបង្ហាញពីភាពមិនចុះសម្រុងគ្នា ក្នុងចំណោមប្រទេសឈូងសមុទ្រ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសរសើរប្លុក OPEC+ ថា ជាអង្គការដ៏សំខាន់មួយ ជាពិសេស ក្នុងអំឡុងពេលដែលមានភាពចលាចលបច្ចុប្បន្ន នៅក្នុងទីផ្សារពិភពលោក។ ដោយបាននិយាយតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Peskov បានប្រាប់ថា៖ «ក្រុមនេះជួយបានច្រើនណាស់ ឧទាហរណ៍ កាត់បន្ថយការប្រែប្រួល នៅក្នុងទីផ្សារថាមពល និងធ្វើឲ្យទីផ្សារទាំងនោះអាចមានស្ថិរភាព»។

តែយ៉ាងណាក្ដី លោក Peskov បាននិយាយថា រុស្ស៊ីគោរពការសម្រេចចិត្តចាកចេញរបស់អារ៉ាប់រួម ហើយសង្ឃឹមថា ការសន្ទនាថាមពលរបស់ទីក្រុងមូស្គូ ជាមួយរដ្ឋឈូងសមុទ្រ នឹងបន្តមាន។ 

ប្រទេសរុស្ស៊ីបានសម្រេចចិត្តចូលរួមជាមួយប្លុក OPEC+ ក្នុងឆ្នាំ២០១៦។ យោងតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ បានឲ្យដឹងថា ក្រុមនេះបានផលិតជិត ៥០ភាគរយនៃប្រេង និងសារធាតុរាវទាក់ទងនឹងប្រេងរបស់ពិភពលោក កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm