លោកស្រី Von der Leyen ព្រមានថា សង្គ្រាមអ៊ីរ៉ង់អាចធ្វើឲ្យអឺរ៉ុបខូចខាតរយៈពេលជាច្រើនឆ្នាំ

2026/04/30 01:51:56 am        52

សហភាពអឺរ៉ុប (EU) បានព្រមានថា ទ្វីបនេះអាចចំណាយពេលច្រើនឆ្នាំ ដើម្បីដោះស្រាយជាមួយនឹងផលវិបាកដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែល នៅអ៊ីរ៉ង់ ដែលជាសញ្ញាបង្ហាញថា តម្លៃថាមពលហក់ឡើង នឹងមិនធ្លាក់ចុះឆាប់ៗនេះទេ។

នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ EU បានថ្លែងនៅចំពោះមុខសភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំងថា៖ «ក៏មានការពិតដ៏អាក្រក់មួយផងដែរដែលយើងទាំងអស់គ្នា ត្រូវប្រឈមមុខជាមួយ ដោយនោះគឺផលវិបាកនៃជម្លោះនេះ អាចមានអស់រយៈពេលជាច្រើនខែ ឬសូម្បីតែច្រើនឆ្នាំខាងមុខ»។

សារដ៏គួរឲ្យបារម្ភធ្ងន់ធ្ងរនេះ កើតឡើងនៅពេលដែលអឺរ៉ុបប្រឈមនឹងវិបត្តិថាមពល និងការផ្គត់ផ្គង់ ដោយសារសង្គ្រាម បានជំរុញឲ្យអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម។ ទ្វីបនេះឥឡូវនេះ កំពុងប្រឈមជាមួយការលំបាកដោយសារតម្លៃប្រេង និងឧស្ម័នហក់ឡើង និងក្ដីបារម្ភ អំពីការខ្វះខាតផលិតផលសំខាន់ៗ ដូចជាប្រេងឥន្ធនៈយន្តហោះ និងជីជាដើម។

លោកស្រី Von der Leyen បានកត់សម្គាល់ថា EU បានចំណាយប្រាក់បន្ថែមចំនួន ២៧ពាន់លានអឺរ៉ូ (៣១,៦ពាន់លានដុល្លារ) លើការនាំចូលប្រេងឥន្ធនៈហ្វូស៊ីល ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ 

វិទ្យាស្ថានស្រាវជ្រាវ Bruegel ក៏បានប៉ាន់ប្រមាណផងដែរថា បណ្តាប្រទេស នៅ EU បានប្តេជ្ញាចិត្តចំណាយទឹកប្រាក់ជាង ១០ពាន់លានអឺរ៉ូ ដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្មពីការកើនឡើងនូវតម្លៃថាមពល៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm