ភ្នំពេញ៖ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥មុឺន៥ពាន់ដុល្លារអាមេរិក ជូនអង្គការ សមាគម មន្ទីរពេទ្យចំនួន ៤។
អង្គការ សមាគម មន្ទីរពេទ្យចំនួន៤នោះរួមមាន៖ ចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ២០០០ ជូនដល់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ព្រះរាជទ្រព្យចំនួន ៥០០០ដុល្លារអាមេរិក និងម៉ាសចំនួន ១០០០ ជូនដល់សមាគមដូនជី និងឧបាសិកាកម្ពជរដ្ឋ ព្រះរាជទ្រព្យចំនួន ១០០០០ដុល្លារអាមេរិក ម៉ាសចំនួន ២០០០ ថ្នាំព្យាបាលកូវីត ៤០០០ប្រអប់ ជូនមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ខណ្ឌឫស្សីកែវ ព្រះរាជទ្រព្យ ២០០០០ដុល្លារអាមេរិក ម៉ាសចំនួន ៤០០០ ជូនដល់អង្គការដើម្បីភាពញញឹម នៃកុមារ ដើម្បីបម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាពដល់ប្រជាជនក្រីក្រ និងខ្វះខាត ក៏ដូចជាឧត្តមប្រយោជន៍ផ្សេងៗជាច្រើនទៀត។
(ប្រភព៖ Royal du Cambodge)

