អង្គការសហប្រជាជានៅតិ បាននិយាយនៅថ្ងៃពុធនេះថា អ៊ីរ៉ង់បានប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ២១នាក់ និងចាប់ខ្លួនជាង ៤.០០០ នាក់ តាំងពីសង្គ្រាមមជ្ឈិមបូព៌ាចាប់ផ្តើម។
ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានបង្កឲ្យ មានសង្គ្រាមនៅចុងខែកុម្ភៈមក មនុស្សយ៉ាងតិច ៩នាក់ ត្រូវបានប្រហារជីវិតទាក់ទងនឹងការតវ៉ា ដែលបានធ្វើឲ្យអ៊ីរ៉ង់រង្គោះរង្គើ ក្នុងខែមករា ឆ្នាំ ២០២៦ ហើយ១០នាក់ទៀត ត្រូវបានចោទប្រកាន់ថា ជាសមាជិកនៃក្រុមប្រឆាំង និងពីរនាក់ពីបទចារកម្ម។ នេះបើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ទីភ្នាក់ងារនេះបានបន្ថែមថា ទន្ទឹមនឹងនេះ មនុស្សជាង ៤.០០០នាក់ ត្រូវបានប៉ាន់ប្រមាណថា ត្រូវបានចាប់ខ្លួនដោយហេតុផលទាក់ទងនឹងសន្តិសុខជាតិ។
ទីភ្នាក់ងារនេះ បាននិយាយថា អ្នកជាប់ឃុំជាច្រើន គឺជាជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្ម ឬ «ការប្រព្រឹត្តឃោរឃៅ អមនុស្សធម៌ និងការបំភិតបំភ័យ» រួមទាំងការសារភាពដោយបង្ខំ ជួនកាលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ និងការប្រហារជីវិតក្លែងក្លាយ៕