មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅតំបន់ Odesa ភាគខាងត្បូងអ៊ុយក្រែន ដោយប្រើយានដ្រូនពេញមួយយប់ ដែលក៏បានបំផ្លាញអគារលំនៅឋាន និងមន្ទីរពេទ្យមួយ និងបានបណ្តាលឲ្យមនុស្សពីរនាក់ រងរបួស។
ដោយសរសេរនៅលើបណ្តាញសង្គម Telegram អភិបាលតំបន់ លោក Oleh Kiper បាននិយាយថា ការវាយប្រហារនៅភាគខាងត្បូងនៃតំបន់ Odesa បានបំផ្លាញផ្នែកទទួលអ្នកជំងឺនៃមន្ទីរពេទ្យមួយ នៅទីនោះ និងបានបំផ្លាញផ្នែកផ្សេងទៀតនៃមន្ទីរពេទ្យនេះយ៉ាងធ្ងន់ធ្ងរ។
លោកបាននិយាយថា នៅពេលមានការវាយប្រហារ បុគ្គលិកពេទ្យ និងអ្នកជំងឺ កំពុងស្ថិតនៅក្នុងមណ្ឌលថែទាំមួយ ហើយក្រោយមកពួកគេត្រូវបានផ្លាស់ទៅមណ្ឌលថែទាំមួយផ្សេងទៀត។
រដ្ឋអាជ្ញាក្នុងតំបន់ បាននិយាយថា មណ្ឌលថែទាំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ ត្រូវបានវាយប្រហារ ដោយពុំបានផ្តល់ព័ត៌មានលម្អិតទេ៕