លោក Khaled Abdulgader បានកត់សម្គាល់ឃើញក្មេងៗកំពុងប្រើវត្ថុមិនធម្មតាមួយជាបាល់ទាត់ ហើយបានព្យាយាមបញ្ឈប់ពួកគេ។ លោកបានចាប់វា ហើយវាបានផ្ទុះនៅក្នុងដៃរបស់លោក។ លោកបានបាត់បង់ម្រាមដៃពីរ ហើយបំណែកគ្រាប់បែក បានទម្លុះទៅក្នុងទ្រូងរបស់ខ្លួន។
នៅក្នុងមន្ទីរពេទ្យមួយសម្រាប់ការត្រួតពិនិត្យសុខភាព បន្ទាប់ពីការផ្ទុះកាលពីឆ្នាំមុន លោកបានព្យាយាមរក្សាភាពវិជ្ជមាន។
លោក Abdulgader បាននិយាយថា៖«ខ្ញុំជឿថា ព្រះជាម្ចាស់ជួយខ្ញុំ ទើបខ្ញុំរស់រានមានជីវិត ដោយគ្រាន់តែបាត់ម្រាមដៃពីរប៉ុណ្ណោះ។
លោកគឺជាម្នាក់ក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានរងរបួស ឬស្លាប់ ដោយសារគ្រាប់រំសេវដែលមិនទាន់ផ្ទុះនៅក្នុងសង្គ្រាមរយៈពេលបីឆ្នាំនៅប្រទេសស៊ូដង់។ នោះរួមបញ្ចូលទាំងមីន ក៏ដូចជាអាវុធដូចជាគ្រាប់បែក គ្រាប់ផ្លោង គ្រាប់បែកដៃ ឬរ៉ូកែតដែលមិនទាន់ផ្ទុះ សរុបរាប់ម៉ឺនមុខ៕