ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ី លើតំបន់ Sumy របស់អ៊ុយក្រែន បានសម្លាប់មនុស្សម្នាក់ នៅថ្ងៃពុធនេះ ។
រូបភាពវីដេអូឃ្លីបពីសេវាកម្មសង្រ្គោះបន្ទាន់តំបន់ Sumy ឃើញ ក្រុមជួយសង្រ្គោះ កំពុងជួយស្រ្តីម្នាក់ដែលទំនងជាតក់ស្លុតខ្លាំង នៅក្នុងប្លុកអគារផ្ទះល្វែងកំពុងរងការឆាបឆេះ ។
លោកអភិបាល Oleh Hryhorov បញ្ជាក់ថា មនុស្សម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅស្រុក Shostka ស្ថិតក្នុងតំបន់ Sumy ។
ខណៈពេលនោះដែរ មន្ត្រីរុស្ស៊ីនិយាយថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបង្កឲ្យមានអគ្គិភ័យដ៏ធំនៅរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយកន្លែងនៅក្នុងទីក្រុង Tuapse គឺជាការវាយប្រហារលើកទី ៣លើកំពង់ផែសមុទ្រខ្មៅក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ។
ដោយឡែក យោធាអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារនេះ ជាការវាយប្រហារថ្មីបំផុតនៅក្នុងការវាយប្រហារជាបន្តបន្ទាប់ដែលកាន់តែខ្លាំងឡើងត្រូវបានរៀបចំឡើង ដើម្បីរំខានដល់ឧស្សាហកម្មប្រេងរបស់រុស្ស៊ី និងកាត់បន្ថយប្រាក់ចំណូលជួយដល់ទីក្រុងមូស្គូ សម្រាប់មូលនិធិធ្វើសង្គ្រាម នៅអ៊ុយក្រែន ៕