នគរបាលជាតិនិយាយថា កូឡុំប៊ី បានចាប់ខ្លួនបុរសរងការចោទប្រកាន់ម្នាក់ដែលនៅពីក្រោយការវាយប្រហារសម្លាប់មនុស្សយ៉ាងហោច ២០នាក់ ។
ជាផ្នែកមួយនៃប្រតិបត្តិការ ក្រុមនគរបាល បានចាប់ខ្លួនលោក Jose Alex Vitonco ដែលជាមេដឹកនាំជាន់ខ្ពស់របស់ក្រុមអន្ធពាល Dagoberto Ramos ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅទីក្រុង Palmira ស្ថិតក្នុងខេត្តភាគខាងលិច Valle del Cauca ។ កាំភ្លើងខ្លីមួយដើម និងទូរស័ព្ទដៃ ៧គ្រឿង ត្រូវបានរឹបអូស ។
នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យោងតាមការអះអាងរបស់អាជ្ញាធរបានឲ្យដឹងថា លោក Vitonco គឺជាមនុស្សចង់បានសម្រាប់ឧក្រិដ្ឋកម្ម និងភេរវកម្ម ហើយនិងជាអ្នកនៅពីក្រោយរលកនៃអំពើហិង្សាកាលពីពេលថ្មីៗ ដែលបានធ្វើឲ្យរង្គោះរង្គើរនៅតំបន់ភាគនិរតីកូឡុំប៊ី ជាពិសេសការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែមេសា ។
ពួកគេបន្តថា លោក Vitonco រងការចោទប្រកាន់ថា ជាមនុស្សសំខាន់នៃការជួញដូរគ្រឿងញៀន នៅតំបន់ភាគនិរតីកូឡុំប៊ី តាមផ្លូវទៅកាន់ប្រទេសប៉ាណាម៉ា ហើយនិងសហរដ្ឋអាមេរិក ៕