នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា អ៊ីស្រាអែលបានបំផ្ទុះផ្លូវរូងក្រោមដីភេរវកម្មដ៏ធំមួយរបស់ក្រុមហេសបូឡា នៅប្រទេសលីបង់កាលពីថ្ងៃអង្គារ ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូចេញដោយការិយាល័យរបស់គាត់ លោក Netanyahu និយាយថា អ៊ីស្រាអែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា ហើយនិងបន្តមានគោលដៅលើក្រុមជីវពលមួយនេះ ។
លោកថា ពួកយើងកំពុងប្រតិបត្តិការនៅក្នុងតំបន់សន្តិសុខ ស្ថិតនៅភាគខាងត្បូងទន្លេ Litani ស្ថិតនៅភាគខាងជើងទន្លេ Litani នៅតំបន់ជ្រលងភ្នំ Beqaa និងតំបន់ភាគខាងជើងលីបង់ ។
បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកដែលត្រូវបានយល់ព្រមរវាងអ៊ីស្រាអែល និងលីបង់ នាំឲ្យកាត់បន្ថយអរិភាពជាច្រើន ប៉ុន្តែអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានបន្តប៉ះទង្គិចគ្នានៅតំបន់ភាគខាងត្បូងលីបង់ ជាទីដែលអ៊ីស្រាអែលរក្សាទាហានរបស់ពួកគេ នៅក្នុងតំបន់ទ្រនាប់ប្រកាសដោយខ្លួនឯង ។
អ៊ីស្រាអែលបន្តវាយប្រហារនៅទូទាំងតំបន់ភាគខាងត្បូងលីបង់ បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋដែលពួកគេចាត់ទុកថា ជាហេដ្ឋរចនាសម្ព័ន្ធប្រើប្រាស់ដោយក្រុមហេសបូឡា ៕