អភិបាលរដ្ឋ Adamawa លោក Ahmadu Umaru Fintiri បានធ្វើដំណើរជាមួយក្រុមការងារទៅកាន់តំបន់ Gombi ជាទីដែលការបាញ់ប្រហារបានសម្លាប់មនុស្សរាប់សិបនាក់ ។ លោកបានជួបសំណេះសំណាលផងដែរ ជាមួយគ្រួសារជនរងគ្រោះដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ។
ក្រុមរដ្ឋអ៊ិស្លាម បានប្រកាសទទួលស្គាល់ការវាយប្រហារលើសហគមន៍ Guyaku ស្ថិតនៅតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ាដែលបានសម្លាប់មនុស្សយ៉ាងហោច ២៩នាក់ ។
គួរឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង បានវាយប្រហារសហគមន៍ Guyaku ស្ថិតក្នុងតំបន់ Gombi កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់អ្នកស្រុក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ។
លោក Fintiri និយាយថា វាពិតជាជារឿងអកុសលខ្លាំងណាស់ ពេលដែលកើតមានឧបទ្ទេវហេតុបែបនេះ នៅក្នុងរដ្ឋរបស់ពួកយើង ។ ពួកយើងនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីការពារពលរដ្ឋរបស់ពួកយើង ពួកគេគឺជាប្រជាជនរបស់ពួកយើង ហើយពួកយើងត្រូវតែឈរខាងពួកគេ ។
ក្រុមវាយប្រហារ បានបំផ្លិចបំផ្លាញព្រះវិហារមួយកន្លែង និងដុតកម្ទេចចោលទោចចក្រយានយន្តជាច្រើនគ្រឿង ហើយអ្នកស្រុកបានរៀបចំអីវ៉ាន់របស់ពួកគេ ដើម្បីជម្លៀសចេញពីកន្លែងកើតហេតុ ៕