កាលពីថ្ងៃអង្គារម្សិលមិញ ព្រះសង្ឃបានបញ្ចប់ការនិមន្តសន្តិភាពរយៈពេល ១សប្តាហ៍នៅទូទាំងប្រទេសស្រីលង្កា នៅទីលានចតុរង្គឯករាជ្យ ស្ថិតក្នុងទីក្រុង Colombo ក្នុងនោះលោកប្រធានាធិបតី Anura Kumara Dissanayake បានមកទទួលស្វាគមន៍ព្រះសង្ឃទាំងអស់នេះ ។
ក្រុមអ្នករៀបចំការនិមន្តសន្តិភាពនិយាយថា ការនិមន្តរបស់ព្រះសង្ឃមានគោលបំណងលើកកម្ពស់សន្តិភាព និងការត្រៀមចិត្តស្របតាមឱវាទក្នុងព្រះពុទ្ធសាសនា ហើយនិងឆ្លុះបញ្ចាំងពីកេរតំណែលរបស់ស្រីលង្កា ។
ការនិមន្តរបស់ព្រះសង្ឃនេះ បានចាប់ផ្តើមចេញពីព្រះវិហាររូងភ្នំប្រវត្តិសាស្រ្ត ស្ថិតក្នុងទីក្រុង Dambulla ដែលមានចម្ងាយប្រហែល ១៦០គ.ម ភាគខាងជើងរដ្ឋធានី Colombo ។
ព្រះសង្ឃ Pannakara Thero មកពីសហរដ្ឋអាមេរិក បានរៀបចំពិធីសាសនាមួយនៅទីក្រុង Anuradhapura និងកាន់កូនដើមពោធិ៍បានមកពីដើមពោធិ៍ព្រឹក្ស ដែលព្រះអង្គគ្រោងនឹងយកទៅដាំនៅសហរដ្ឋអាមេរិក ដើម្បីតំណាងសន្តិភាព ។
សូមបញ្ជាក់ថា ការនិមន្តសន្តិភាព បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៥ ពេលដែលព្រះសង្ឃ Pannakara Thero ដឹកនាំព្រះសង្ឃនិមន្តរយៈពេល ១០៩ថ្ងៃ ចេញពីរដ្ឋ Texas របស់សហរដ្ឋអាមេរិកទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីលើកឡើងពីការយល់ដឹងសន្តិភាព និងស្មារតីទូទាំងអាមេរិក និងនៅលើពិភពលោក ៕