វិមានក្រឹមឡាំង៖ លោក Putin និងលោក Trump ពិភាក្សាគ្នាតាមទូរស័ព្ទអំពីអ៊ីរ៉ង់ និងអ៊ុយក្រែន

2026/04/30 03:17:59 pm        173

ជំនួយការវិមានក្រឹមឡាំង លោកយូរី យូសាកូវ (Yuri Ushakov )បាននិយាយកាលពីថ្ងៃពុធ ២៩ មេសា សប្ដាហ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយតាមទូរស័ព្ទជាមួយសមភាគី អាមេរិក លោក Donald Trump ដោយបន្ថែមថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីសង្គ្រាមមជ្ឈិមបូព៌ា និងអ៊ុយក្រែន។  

លោក យូសាកូវ បានប្រាប់ក្រុមអ្នកសារព័ត៌មាន រួមទាំងមកពីសារព័ត៌មាន AFP ក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទថា ការហៅទូរស័ព្ទនេះមានរយៈពេលជាង៩០នាទី ហើយមានលក្ខណៈស្មោះត្រង់ និងដូចកិច្ចការធុរកិច្ច។  

លោក យូសាកូវ បាននិយាយថា ប្រធានាធិបតីទាំងពីរ បានយកចិត្តទុកដាក់ជាពិសេសចំពោះស្ថានភាពទាក់ទងនឹងអ៊ីរ៉ង់ និងនៅឈូងសមុទ្រពែក្ស។ 

លោកយូសាកូវ បាននិយាយថា លោក Vladimir Putin ចាត់ទុកការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការបន្ថែមពេលវេលាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ថា ជាការត្រឹមត្រូវ ព្រោះនេះគួរតែផ្តល់ឱកាសដល់ការចរចា និងជារួម ជួយធ្វើឲ្យស្ថានភាពមានស្ថិរភាព។  

ប៉ុន្តែលោក Putin ក៏បានបានគូសបញ្ជាក់ពីផលវិបាកជៀសមិនរួច និងបង្កគ្រោះថ្នាក់ខ្លាំង មិនត្រឹមតែសម្រាប់អ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ងាកទៅរកសកម្មភាពយោធាម្តងទៀត។

លោកបានបន្ថែមថា រុស្ស៊ី ប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត លើសង្គ្រាមមជ្ឈិមបូព៌ា ហើយបាននិយាយថា ការហៅទូរស័ព្ទនេះត្រូវបានធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់ទីក្រុងមូស្គូ។ 

នៅទីក្រុងវ៉ាស៊ីនតោនវិញ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមានការសន្ទនាដ៏ល្អមួយ ជាមួយលោក Putin ទោះបីជាលោកបាននិយាយថា ជំនួបតាមទូរសព័្ទនោះ បានផ្តោតលើសង្គ្រាមអ៊ុយក្រែនច្រើនជាងសង្គ្រាមអ៊ីរ៉ង់ក៏ដោយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm