អ៊ុយក្រែនថាខ្លួនវាយប្រហារដោយជោគជ័យចូលជ្រៅក្នុងដីរុស្ស៊ី ខណៈរុស្ស៊ីហៅថាជាការដាក់គោលដៅស៊ីវិលកាន់តែខ្លាំង

2026/04/30 04:14:31 pm        111

ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ ២៩មេសាសប្ដាហ៍នេះ ថាអ៊ុយក្រែននឹងបន្តបង្កើនការវាយប្រហាររបស់ខ្លួនក្នុងប្រទេសរុស្ស៊ី ដោយបានបង្ហោះវីដេអូនៃអ្វីដែលលោកបាននិយាយថាជាការវាយប្រហារលើគោលដៅមួយនៅចម្ងាយជាង១.៥០០ គីឡូម៉ែត្រ ។

អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនចូលក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានគោលបំណងបំផ្លាញរោងចក្រចម្រាញ់ប្រេង ឃ្លាំង និងកំពង់ផែ និងធ្វើឱ្យប៉ះពាល់ដល់ប្រភពកញ្ចប់លុយដ៏ធំបំផុតរបស់ទីក្រុងមូស្គូសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈតម្លៃប្រេងសកលបានហក់ឡើងខ្ពស់ដោយសារតែសង្គ្រាមអ៊ីរ៉ង់។

លោក Zelenskyy បាននិយាយថា សេវាសន្តិសុខរបស់អ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារដ៏ជោគជ័យមួយចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ី ដោយហៅថាដំណាក់កាលថ្មីមួយក្នុងការប្រើប្រាស់អាវុធអ៊ុយក្រែន ដើម្បីកំណត់សក្តានុពលនៃសង្គ្រាមរបស់រុស្ស៊ី ។ 

សេវាសន្តិសុខរបស់អ៊ុយក្រែន SBU បាននិយាយនៅក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X នៅពេលក្រោយមកថា យានដ្រូនរបស់ខ្លួនបានវាយប្រហារស្ថានីយបូមប្រេងរបស់រុស្ស៊ីមួយនៅជិតទីក្រុង Perm ពេញមួយយប់ ចម្ងាយប្រហែល ១.៥០០ គីឡូម៉ែត្រពីអ៊ុយក្រែន។

កាលពីថ្ងៃអង្គារ២៨មេសា សប្ដាហ៍នេះដែរ ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនបានបណ្តាលឱ្យមានអគ្គិភ័យដ៏ធំមួយនៅរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយកន្លែងនៅក្នុងកំពង់ផែ Tuapse នៃសមុទ្រខ្មៅ ដែលជាការវាយប្រហារលើកទីបីលើរោងចក្រចម្រាញ់ប្រេងក្នុងរយៈពេលតិចជាងពីរសប្តាហ៍។ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅការវាយប្រហារនេះថាជាភស្តុតាងនៃការវាយប្រហាររបស់អ៊ុយក្រែនកាន់តែខ្លាំងលើគោលដៅស៊ីវិល។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ចាប់តាំងពីឆ្នាំ២០២២ មកនៅពេលដែលរុស្ស៊ីបានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំទៅលើប្រទេសជិតខាងរបស់ខ្លួនមួយនេះ អ៊ុយក្រែនបានបង្កើននៃការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីចំនួន១៧០%៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm