ការចុះបញ្ជីស្វាយចន្ទីកំពង់ធំជាម៉ាកសម្គាល់ភូមិសាស្ត្រ (GI) នឹងជួយទាក់ទាញការវិនិយោគកែច្នៃនៅកម្ពុជា

2026/04/30 04:46:09 pm        182

ភ្នំពេញ៖ អ្នកដាំដុះ និងកែច្នៃគ្រាប់ ស្វាយចន្ទីកំពង់ធំ សង្ឃឹមថា ការចុះបញ្ជីម៉ាកស្វាយចន្ទីកំពង់ធំជាផលិតផលសម្ភាល់ភូមិសាស្ត្រ(GI) នឹងជួយទាក់ទាញការវិនិយោគរោងចក្រកែច្នៃនៅកម្ពុជាកាន់តែច្រើន ជាពិសេសនឹងជំរុញទីផ្សារនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិកាន់រីកចម្រើន។ ខេត្តកំពង់ធំគឺជាតំបន់ដែលមានសក្តានុពលការដាំដុះស្វាយចន្ទីធំជាងគេបំផុត ដែលគ្រប់ដណ្តប់ប្រមណ ៧០% នៃផលិតកម្មស្វាយចន្ទីសរុបនៅទូទាំងប្រទេស។

ស្វាយចន្ទីកំពង់ធំ ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ(GI) កាលពីថ្មីៗនេះ។ស្វាយចន្ទីកំពង់ធំគឺជាផលិតផលមានសក្តានុពលមួយក្នុងចំណោមផលិតផល ៤មុខផ្សេងទៀត ដែលបានចុះបញ្ជីជាផលិតផល GI រួមមាន សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង, ស្វាយចន្ទីកំពង់ធំ, និងស្វាយកែវរមៀតឧត្តរមានជ័យ។

លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ មានមោទនភាពដែលស្វាយចន្ទីកំពង់ធំ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត GI ដោយក្រសួងពាណិជ្ជកម្ម កាលពីថ្មីៗនេះ។ នេះគឺជាការបោះជំហានថ្មីមួយក្នុងការជំរុញស្វាយចន្ទីកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិឱ្យបានកាន់តែលឿន។ លោក បន្តទៀតថា បន្ទាប់ពីចុះបញ្ជីម៉ាក GI នៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និងសមាគមនឹងបន្តជំរុញការចុះបញ្ជីម៉ាក GI នូវផលិតផលស្វាយចន្ទីកំពង់ធំនៅលើឆាកអន្តរជាតិ ជាមួយប្រទេសប្រមាណ ៣០ ជុំវិញពិភពលោក ដើម្បីអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅសហគមអឺរ៉ុប។

ជុំវិញការចុះបញ្ជីម៉ាកស្វាយចន្ទីកំពង់ធំជាផលិតផលសម្គាល់ភូមិសាស្រ្តនេះ អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ប្រាប់ BTV ថា ចាប់ពីពេលនេះទៅគឺ សិប្បកម្មរបស់អ្នកស្រីនឹងពង្រឹងសមត្ថភាពបន្ថែមទៀតលើការផលិតកែច្នែគ្រាប់ស្វាយចន្ទីឱ្យស្របតាមស្តង់ដារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួន ៥៨០, ១១៧ហិកតា ដែលបានដាំដុះនៅក្នុងខេត្តចំនួន ១០ នៅទូទាំងប្រទេស ក្នុងនោះ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺ ១៤៧, ៧០៣ ហិកតា និងផ្តល់ទិន្នផលប្រមាណ២០ ម៉ឺនតោនក្នុងមួយឆ្នាំ ឬស្មើនឹង ៧០%នៃផលិតកម្មស្វាយចន្ទីសរុបនៅទូទាំងប្រទេស៕អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm