AMRO កោតសរសើរកម្ពុជា លើការគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានល្អ ក្នុងស្ថានភាពមិនប្រាកដប្រជា

2026/04/30 05:04:00 pm        196

អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) កោតសរសើរចំពោះកម្ពុជា ដែលបន្តខិតខំគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសារធារណៈ ប្រកបដោយស្មារតីបុរសកម្ម ក្នុងបរិការណ៍សេដ្ឋកិច្ចសកល និងតំបន់ មានភាពមិនប្រាកដប្រជាខ្ពស់ ដែលប្រឈម នឹងវិបត្តិជាបន្តបន្ទាប់។

លោក Yasuto Watanabe ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ក្នុងជំនួបពិភាក្សា ជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦, លោកបានកោត សរសើរដល់កម្ពុជា ដែលបន្តខិតខំគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសារធារណៈប្រកបដោយស្មារតីបុរសកម្ម។ បញ្ហានេះ, តាមរយៈការវាយតម្លៃរបស់ AMRO ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនរឹងមាំ ទោះបីទទួលរងការអនុវត្តពន្ធគយបដិការ និងជម្លោះនៅតាមតំបន់ព្រំដែនជាដើម។

លោក បន្តថា សម្រាប់ឆ្នាំ២០២៦ ក្នុងរយៈពេលមធ្យមខាងមុខ, សេដ្ឋកិច្ចកម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ១. ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនិងឧស្ម័ន ព្រមទាំងការថមថយនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដោយសារកម្ម វិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ា, ២. ការកើនឡើងនូវគោលនយោបាយគាំពារនិយម, ៣. ភាពងាយរងគ្រោះនៃវិស័យធនាគារ ដោយសារ ការបន្តកើនឡើងនៃឥណទានមិនដំណើរការ, ៤. ភាពមិនប្រាកដប្រជាជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, និង ៥. ការត្រៀមចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅឆ្នាំ២០២៩ ដែលធ្វើឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែងក្នុងការនាំចេញ ។បញ្ហានេះក្រុមបេសកកម្ម AMRO បានផ្តល់នូវអនុសាសន៍គោលនយោបាយ ដើម្បីពង្រឹងភាពធន់ និងជំរុញកំណើន សម្រាប់ រយៈពេលមធ្យមខាងមុខរួមមាន៖ ១. បន្តអនុវត្តគោលនយោបាយសារពើពន្ធដែលមានភាពបត់បែន និងចំគោលដៅ ដើម្បីទប់ស្កាត់ផល ប៉ះពាល់ និងក្នុងរយៈពេលមធ្យម ត្រូវបន្តស្តារឡើងវិញនូវកម្រិតបម្រុងសារពើពន្ធជាការងារអាទិភាព, ២. បន្តអនុវត្តគោលនយោបាយ ហិរញ្ញវត្ថុ និងរូបិយវត្ថុ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងមានប្រុងប្រយ័ត្នខ្ពស់នឹងអតិផរណា និងហានិភ័យហិរញ្ញវត្ថ និង ៣. បន្តអនុវត្តគោល នយោបាយកែទម្រង់ លើកកម្ពស់សន្តិសុខថាមពល និងស្បៀងអាហារ និងពិពិធកម្មទីផ្សារនាំចេញជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើនិន្នាការកំណើនសេដ្ឋកិច្ចរួម និងតាមវិស័យសំខាន់ៗ មានភាពសមស្របគ្នាទៅនឹងការវាយតម្លៃរបស់ AMRO ជាពិសេសហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់។ កម្ពុជាប្រកាន់នូវ «ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈអព្យាក្រឹត្យ» សម្រាប់រយៈពេលមធ្យមខាងមុខ ក្នុងគោលដៅរក្សាតុល្យ- ភាព រវាងការរក្សាលំនឹងជីវភាពប្រជាជន, ការស្ដារឡើងវិញសេដ្ឋកិច្ច និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ។ ឆ្លើយតបនឹងបញ្ហា ប្រឈមចំពោះមុខ, រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវវិធានការកាត់បន្ថយផលប៉ះពាល់ដូចជា ការកាត់បន្ថយពន្ធលើផលិតផល ប្រេង, ការប្រើប្រាស់ថាមពល, ការបន្តគាំពារដល់ជនភៀសសឹកនិងពលករ និងការធ្វើពិពិធកម្មថាមពលជាដើម ការគិតគូរ និងដាក់ចេញ នូវវិធានការអន្តរាគមន៍ជាកញ្ចប់ជាបន្តបន្ទាប់ ក្នុងគោលដៅដោះស្រាយផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ច និងពង្រឹងភាពធន់នៃរចនាសម្ព័ន្ធ ក្នុងរយៈពេលមធ្យមទៅវែង៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm