រមណីយដ្ឋាន និងកន្លែងស្នាក់នៅក្នុងខេត្តកំពត ត្រៀម​លក្ខណៈរួចរាល់​សម្រាប់​ទទួល​ភ្ញៀវ​ពេល​ចូល​ឆ្នាំថ្មី

2022/04/09 10:21:52 pm        1.4 K

កំពត៖ រមណីយដ្ឋាន និងកន្លែងស្នាក់នៅក្នុងខេត្តកំពត ក្រៅពីបានតុបតែងលម្អសម្រាប់ចូលរួមសង្ក្រាន្តឆ្នាំថ្មីហើយនោះ ក៏បានពង្រឹងសេវាកម្មរបស់ខ្លួនបន្ថែមឲ្យកាន់តែប្រសើរ ពិសេសបានរៀបចំកម្មវិធីសប្បាយៗ ជាច្រើនសម្រាប់ភ្ញៀវកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី។

សេវាកម្មទេសចរណ៍ផ្សេងៗ អាចមានការដំឡើងថ្លៃ​បន្តិចបន្តួច។ មន្ត្រីជំនាញ បានឱ្យដឹងថា ការកក់បន្ទប់ស្នាក់នៅទើបបានរង្វង់ ២០ទៅ៣០ភាគរយ។

អ្នកគ្រប់គ្រងរមណីយដ្ឋានដូងទេរ បានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ​ កន្លែងរបស់ លោក ​បានត្រៀមលក្ខណៈរួចរាល់ ​ដូចជាពង្រឹងផ្នែកសេវាកម្ម ​បង្កើន​បុគ្គលិកបន្ថែម និង​មាន​រៀបចំកម្មវិធី ​កម្សាន្តសប្បាយជាច្រើនដល់ភ្ញៀវផងដែរ។

ម្ចាស់ផ្ទះលម្ហែ “លម្ហើយ” នៅក្នុងសង្កាត់ក្រើយកោះ ក្រុងកំពត ​បានឲ្យដឹងដែរថា ​ដើម្បីរួមចំណែក ក្នុង​ការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងខេត្តកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកាន់តែច្រើន ពិសេស ដើម្បីប្រកួតប្រជែង​ដណ្តើមទីផ្សារ ​លោកបាន​ច្នៃសេវា​កម្មកម្សាន្តជាច្រើន បញ្ចូល​ជាមួយ​នឹងសេវាស្នាក់នៅតែម្តង។

ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅរមណីយដ្ឋានដូងទេរ ​បានឲ្យដឹងថា ​ពួកគេបានដឹងជាមុនថា ខេត្តកំពត​នឹងមានភ្ញៀវទៅដើរលេងកម្សាន្តច្រើន ​នៅក្នុងឱកាសចូលឆ្នាំ ​ដោយសារកំពត មាន​កន្លែងដើរ លេងច្រើន​ និងស្អាតប្លែកៗ ​ម្យ៉ាងទៀតកម្ពុជា បាន​ខកខាន​ប្រារព្ធពិធី​ចូលឆ្នាំពីរឆ្នាំ​រួចមកហើយ ​ជាងនេះ ​ទៅទៀតប្រជាពលរដ្ឋ ​ហាក់ស៊ាំនឹងការរស់នៅជាមួយនឹងកូវីដ-១៩ ក្រោយ​ពេលបានចាក់វ៉ាក់សាំងបីដង​ ទៅបួនដងរួចមក មិ​នសូវមានការភ័យខ្លាចខ្លាំង។ ដូច្នេះ​ដើម្បីភាពងាយស្រួល​ ពួកគេនាំគ្នាមកលេងមុន ​ពេលចូលឆ្នាំតែម្តង ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ​លោក សយ ស៊ីណុល បានឱ្យដឹងថា ​សម្រាប់ពិធីបុណ្យចូលឆ្នាំ្ម ថ្មីនេះ ​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ​និងគោលដៅទាក់ទាញ​ទេសចរទាំង៣៤កន្លែង និង​កន្លែង ស្នាក់ជាង៣០០កន្លែង។ ក្នុងខេត្តបានរៀបចំតុបតែងលម្អ ​និងទីតាំងសង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួន។ ​ហើយមន្ទីរ មានក្រុមការងារ​បួន​ក្រុមចុះណែនាំអប់រំ ​នៅតាមកន្លែងផ្តល់សេវាកម្មទេសចរណ៍ទាំងអស់នោះ ​ឲ្យរក្សាអនាម័យ សេវាកម្មល្អ ​មិនដំឡើងថ្លៃ ​និងបន្តចូលរួមអនុវត្តវិធានសុវត្ថិភាព SOP ។

លោក បានបន្តថា សម្រាប់ការកក់បន្ទប់ស្នាក់នៅ​ ក្នុងខេត្តកំពត ​នាឱកាសបុណ្យចូលឆ្នាំខាងមុននេះ រង្វង់២០​ ទៅ៣០ភាគ រយ ក្នុងចំណោមបន្ទប់ស្នាក់នៅសរុបជាង៤ពាន់បន្ទប់៕ អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm