វ័យត្រឹម ៧ ឆ្នាំក្មេងប្រុសអង់គ្លេសម្នាក់ក្លាយជាកីឡាករក្មេងបំផុតវាយកូនគោលមួយឈើចូលឡូ Hole-in-One

2026/04/30 05:28:05 pm        141

ក្មេងប្រុសវ័យត្រឹម ៧ឆ្នាំបានក្លាយជាអ្នកវាយកូនគោលមួយឈើចូលឡូ (hole-in-one) ក្មេងបំផុតនៅអង់គ្លេស។

Freddie Kellow អាយុត្រឹមតែ ៧ ឆ្នាំ មកពី Lancashire បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាកីឡាករវ័យក្មេងបំផុត ដែលអាចវាយកូនគោលមួយឈើចូលឡូ (hole-in-one) បានដោយមានការផ្ទៀងផ្ទាត់ផ្លូវការ។

សមិទ្ធផលដ៏អស្ចារ្យនេះបានកើតឡើងនៅថ្ងៃទី ១០ ខែមេសា ក្នុងការប្រកួតវាយកូនគោលកុមារនៅទីលាន Carus Green Golf Club។ ឮ

Freddie បានប្រើដងវាយកូនគោលខ្នាតលេខ ៧ វាយពីចម្ងាយប្រហែល ៧០ យ៉ាតស្មើនឹង ៦៤ ម៉ែត្រ ចូលឡូដែលមានទំហំស្តង់ដារ ៤.២៥ អ៊ីញ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែត្រូវបានថតដោយឪពុកម្តាយរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានថតជាវីដេអូគុណភាពខ្ពស់ដោយក្រុមហ៊ុន Official Hole in 1 ដែលកំពុងសាកល្បងឧបករណ៍ថតថ្មីនៅទីលាននោះផងដែរ។ បន្ទាប់មក ក្រុមហ៊ុនបានរកឃើញវីដេអូ ហើយចែករំលែកទៅឲ្យគ្រួសាររបស់ Freddie។

ឪពុករបស់ Freddie លោក Wesley Kellow បាននិយាយថា៖ “វាជាអារម្មណ៍អស្ចារ្យណាស់ ពេលបានឃើញបាល់រអិលចូលក្នុងឡូពិតៗ”។

លទ្ធផលនេះត្រូវបានក្លឹបវាយកូនគោលផ្ទៀងផ្ទាត់តាមផ្លូវការ ធ្វើឲ្យសមិទ្ធផលរបស់ Freddie ទទួលស្គាល់ជាផ្លូវការ។

Freddie បានចាប់ផ្តើមលេងកីឡាមួយនេះតាំងពីអាយុ ៣ ឆ្នាំ ហើយបើទោះបីជាគាត់មិនទាន់មាន handicap ផ្លូវការក៏ដោយ គាត់កំពុងបន្តធ្វើការហ្វឹកហាត់ និងអភិវឌ្ឍជំនាញ ដើម្បីឈានទៅកាន់កម្រិតខ្ពស់នៅពេលអនាគត៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm