ឯកឧត្តម ប៊ុន ហុន អំពាវនាវពលរដ្ឋបន្តថែរក្សាសន្តិភាព និងរួមគ្នាអភិវឌ្ឍមូលដ្ឋាន

2022/04/09 10:30:35 pm        196

បាត់ដំបង៖ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ បានក្រើនរំលឹក និងអំពាវនាវពលរដ្ឋបន្តការពារ និងថែរក្សាសុខសន្តិភាព ដើម្បីរួមគ្នាកសាងអភិវឌ្ឍក្នុងមូលដ្ឋានជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ។

 ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធអគារប្រជុំទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំព្រះផុស ស្រុកគាស់ក្រឡ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយសារតែមានសុខសន្តិភាព ដែលពីមុនកម្ពុជា បានឆ្លងកាត់ទុក្ខលំបាក រងវិនាសកម្ម ដោយសារសង្គ្រាមជាច្រើនឆ្នាំ ខណៈនៅលើពិភពលោក កំពុងមានការព្រួយបារម្ភពីសង្គ្រាម មានសង្គ្រាមសេដ្ឋកិច្ច និងសង្គ្រាមអាវុធប្រល័យលោក ។ 

ឯកឧត្តម បានបន្តថា ជាក់ស្ដែងដូចប្រទេសអ៊ុយក្រែន ដែលកំពុងកើតមានសង្គ្រាម ហើយប្រទេសរងការខ្ទេចខ្ទាំហិនហោចទាំងមនុស្ស និងផ្ទះសម្បែង ដោយពលរដ្ឋកម្ពុជា ត្រូវការពារឲ្យបាន កុំឲ្យមានសង្គ្រាម កើតឡើងនៅក្នងប្រទេសយើងជាដាច់ខាត ។

ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគាស់ក្រឡ បានថ្លែងថា កត្តាមានសុខសន្តិភាពនេះ បានផ្ដល់ឱកាស ដល់គណបក្សប្រជាជន បានអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាបន្តបន្ទាប់ហើយជាក់ស្ដែងគណបក្សឃុំព្រះផុស បានកសាងអគារប្រជុំថ្មីមួយខ្នង គឺជាអគារបន្ថែមពីលើអាគារស្នាក់ការបក្សដែលមានស្រាប់ សម្រាប់បម្រើការងារជួយពលរដ្ឋក្នុងមូលដ្ឋាន និងការងារបក្ស ហើយស្នាក់ការនេះ បានកើតចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននៅក្នុង និងក្រៅមូលដ្ឋាន ។

ជាមួយនេះ ឯកឧត្តមបានបន្តអំពាវនាវ និងដាស់តឿនដល់គ្រប់អាជ្ញាធរមូលដ្ឋាន ជំរុញពលរដ្ឋទាំងអស់ ឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ ឬដូសជំរុញ ដើម្បីកាត់បន្ថយបាននូវការឆ្លង និងពីហានិភ័យនៃការស្លាប់ ដោយមេរោគបំប្លែងថ្មីអូមីក្រុង និងបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣ការពារនិង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm