ខួប២៧ឆ្នាំនៃការចូលជាសមាជិកអាស៊ាន,ប្រមុខការទូតកម្ពុជាគូសបញ្ជាក់ពីគោលការណ៍គ្រឹះរបស់អាស៊ាន គឺការគោរពអធិបតេយ្យ និងបូរណភាពទឹកដីធ្វើឱ្យប្រទេសសមាជិកអាចរួមរស់ជាមួយគ្នាដោយសន្តិភាព

2026/04/30 06:47:29 pm        101

ភ្នំពេញ៖ ខួប២៧ឆ្នាំនៃការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ, ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីគោលការណ៍គ្រឹះរបស់អាស៊ាន គឺការគោរព អធិបតេយ្យ និងបូរណភាពទឹកដី, ការមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង, និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ បានធ្វើឱ្យប្រទេសសមាជិកអាស៊ានអាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងកសាងតំបន់មួយដែល កំណត់ដោយកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

តាមរយៈ សារអបអរសាទរ របស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសខួប ២៧ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ - ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦), ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពស្ថិតស្ថិរយូរអង្វែងនៃគោលការណ៍គ្រឹះរបស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញ អាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ការគោរព អធិបតេយ្យ និងបូរណភាពទឹកដី, ការមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់ កម្លាំង, និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ បានធ្វើឱ្យ ប្រទេសសមាជិកអាស៊ានអាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងកសាងតំបន់មួយដែល កំណត់ដោយកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ឯកឧត្តមបន្តថា នៅក្នុងទិដ្ឋភាពសកលដែលមានកើនឡើងភាពមិនប្រាកដប្រជា និងការរំលោភបំពាន នាពេលបច្ចុប្បន្ន គោលការណ៍ទាំងនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗ ទាំងអស់។ ក្នុងនាមជាគ្រួសាររួមគ្នាមួយ យើងត្រូវតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ និងជ្រើសរើសផ្លូវសន្តិភាពជាជាងជម្លោះ។

ប្រមុខការទូតកម្ពុជាបន្តថា ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ អាស៊ានបានដើរតួជាវេទិកាមួយដែលមិន អាចខ្វះបាន សម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជាតិ និងបង្កើនសំឡេងរបស់កម្ពុជានៅលើឆាកតំបន់ និងពិភពលោក។ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំ ប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក្នុងចំណោមបណ្តាវិស័យផ្សេងៗកម្ពុជា បានពង្រីក កាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគ បង្កើនការតភ្ជាប់តំបន់ ពង្រឹងភាពធន់នៃខ្សែ ច្រវាក់ផ្គត់ផ្គង់ បង្រួមគម្លាតអភិវឌ្ឍន៍ ព្រមទាំងជំរុញភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកប្រកបដោយ អត្ថន័យដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង និងផ្តល់ឱ្យពួកគាត់នូវ ការត្រៀមលក្ខណៈជាស្រេចនិងបន្សំចំពោះអនាគត។

ឯកឧត្តមបន្តថា ស្របពេលជាមួយគ្នានេះកម្ពុជាក៏ជាអ្នករួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ និងសមាហរណកម្មរបស់អាស៊ាន។ ចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានបំពេញតួនាទីជាប្រធានអាស៊ានចំនួន ៣លើក ដោយបានដឹកនាំសមាគមមួយនេះឆ្លងកាត់ដំណាក់កាលសំខាន់ៗជាច្រើននៃដំណើរការវិវឌ្ឍន៍របស់ខ្លួន។

ប្រមុខការទូតកម្ពុជាបញ្ជាក់ថា កម្ពុជាក៏បានជំរុញកិច្ចសន្ទនាក្នុងតំបន់ ពង្រឹងតួនាទីស្នូលរបស់អាស៊ាននៅ ក្នុងនិម្មាបនកម្មតំបន់ដែលកំពុងមានការវិវឌ្ឍឥតឈប់ឈរ ព្រមទាំងបានលើកកម្ពស់ កិច្ចសហប្រតិបត្តិការជាក់ស្តែង នៅគ្រប់សសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌។ ការចូលរួមយ៉ាងសកម្មនិងវិភាគទានប្រកបដោយស្ថាបនារបស់កម្ពុជា គូសបញ្ជាក់ឱ្យឃើញថា ការចូលជាសមាជិកអាស៊ានរបស់ខ្លួនបានពង្រឹងមជ្ឈភាពអាស៊ាន ភាពធន់ និងសមត្ថភាពរួមរបស់អាស៊ាន ដើម្បី ឆ្លើយតបទៅនឹងបញ្ហាប្រឈមតំបន់ និងជាសាកល។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា សម្លឹងឆ្ពោះទៅមុខ កម្ពុជារក្សាការប្តេជ្ញាយ៉ាងមុតមាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចបាននូវទស្សនវិស័យសហគមន៍ អាស៊ានឆ្នាំ២០៤៥។ ដោយរួមគ្នា កម្ពុជានឹងបន្តពង្រឹងឯកភាពនិងមជ្ឈភាពអាស៊ាន ព្រមទាំងកសាងសហគមន៍អាស៊ានមួយដែលកាន់តែស្អិតរមួតគ្នា ប្រកបដោយបរិយាបន្ន និងភាពធន់, ជាសហគមន៍មួយដែលផ្តោតលើផលប្រយោជន៍ប្រជាជនពិតប្រាកដ និង យកចិត្តទុកដាក់ចំពោះប្រជាជន ដោយមិនបោះបង់នរណាម្នាក់ឡើយ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm