ក្នុងការបោះឆ្នោតជាឯកច្ឆន្ទ គណៈកម្មាធិការយុត្តិធម៌សភារបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ២៩ មេសាសប្ដាហ៍នេះ បានប្រកាសពីមូលហេតុដែលអាចកើតមាននៅក្នុងពាក្យបណ្តឹងចោទប្រកាន់ទម្លាក់តំណែងចំនួនពីរករណីប្រឆាំងនឹងអនុប្រធានាធិបតីលោកស្រី Sara Duterte ដែលធ្វើឲ្យពួកគេខិតជិតដល់ការបោះឆ្នោតពេញអង្គ និងអាចជាការកាត់ក្តីរបស់ព្រឹទ្ធសភាដែលអាចរារាំងបំណងរបស់លោកស្រីក្នុងការប្រកាសស្វែងរកតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៨។

សមាជិកចំនួន ៥៣ រូបនៃគណៈកម្មាធិការ រួមទាំងសមាជិកអចិន្ត្រៃយ៍ចំនួន ១៤ រូប បានយល់ស្របថាការចោទប្រកាន់ពីបទពុករលួយ និងការរំលោភរដ្ឋធម្មនុញ្ញដែលប្រឆាំងនឹងលោកស្រី Duterte ត្រូវបានគាំទ្រដោយភស្តុតាងគ្រប់គ្រាន់ ដោយផ្អែកលើឯកសារ និងសក្ខីកម្មដែលបានបង្ហាញនៅក្នុងសវនាការជាបន្តបន្ទាប់ក្នុងរយៈពេលបីសប្តាហ៍កន្លងមក។

លោក Bienvenido Abante Jr តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋទីក្រុងម៉ានីល ដែលបានគាំទ្រពាក្យបណ្តឹងមួយក្នុងចំណោមពាក្យបណ្តឹងទាំងនោះ បានប្រាប់គណៈកម្មការថា ពួកលោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាមានការជាប់ពាក់ព័ន្ធ ហើយនោះជាមូលហេតុដែលអាចឈានដល់ការចោទប្រកាន់ទម្លាក់តំណែងលោកស្រី Sara Duterte។

ទោះបីជាលោកស្រីបានបង្កើតក្រុមមេធាវីការពារក្តីក៏ដោយ អនុប្រធានាធិបតីដែលជាកូនស្រីរបស់អតីតប្រធានាធិបតីលោក Rodrigo Duterte រូបនេះ ពុំបានចូលរួមសវនាការណាមួយឡើយ ដោយហៅការចោទប្រកាន់ទាំងនោះថាជា «បេសកកម្មគ្មានការពិត» និងសួរអំពីភាពស្របច្បាប់របស់បណ្ដឹងទាំងនោះនៅតុលាការកំពូល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយភ្លាមៗបន្ទាប់ពីការបោះឆ្នោត ក្រុមមេធាវីរបស់លោកស្រីបាននិយាយថា សេចក្ដីសម្រេចចិត្តរបស់គណៈកម្មការនោះ ខុសពីការរំពឹងទុកដោយសារតែចំណាត់ការទៅលើទិសដៅនៃដំណើររឿងក្ដីដែលត្រូវបានចាត់វិធានការនោះ៕