ទិវាពលកម្មអន្តរជាតិ៖ កម្មកររោងចក្រ​អរគុណ​រាជរដ្ឋាភិបាល​បន្ត​លើក​កម្ពស់​សិទ្ធិ​ការ​ងារ​នៅ​កន្លែង​ធ្វើការ

2026/04/30 02:08:30 pm        118

កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាចាប់​តាំង​ពីកា​រ​ដឹក​នាំដោ​យ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រមុខ​រដ្ឋ​ស្ដី​ទី​នៃ​កម្ពុជា ​រហូតមកបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន បាន​លើក​កម្ពស់សិទ្ធិការងារកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យពួកគាត់​មាន​ភាព​កក់​ក្តៅ​ទទួល​បាន​ការ​ដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំ ជាពិដសេសជាពិសេសការ​បង្កើត​ទំនាក់​ទំន​ង​ល្អ​រវាង​កម្មករ​និយោជិត និងភាគីនិយោជក។

លោក ព្រឿង ពណ្ណរាយ ប្រធានក្រុមផ្នែកដេរនៃក្រុមហ៊ុនផលិតកាបូប និងតង់ ស្ថិតនៅផ្លូវ​ជាតិ​លេខ​៣ ​សង្កាត់ក្រំាព្រង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៣០ ខែ​មេសានេះថា ជាការកត់សម្គាល់ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រាប់ចាប់​តាំង​ពី​អាណត្តិចាស់រហូតមកដល់អាណត្តិទី៧នេះ តែងតែមាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​គិត​គូរ​ល្អ​ណាស់​មក​កាន់កម្មករ កម្មការិនី ដោយមិនរើសអើងភេទ និងជនមានពិការភាព។ លោកបន្តថា ការ​លើកកម្ពស់សិទ្ធិការងារ ពិតជាបានជួយពលរដ្ឋឱ្យមានការងារធ្វើ មានប្រាក់​ចំណូល​ទៀង​ទាត់​។ បន្ថែមពីនេះទៀត គឺទទួលបានការគាំពារសង្គមបានយ៉ាងល្អ តាមរយៈ​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុ​ខ​សង្គម (ប.ស.ស.) នៅពេលមានបញ្ហាសុខភាព ទៅពេទ្យពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃ។

កម្មករកម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រ ផលិតកាបូប និងតង់នេះដែរ បានលើកឡើងថា ចំពោះការលើកកម្ពស់សិទ្ធិការងារនេះ ពួកគាត់ពិតជាពេញចិត្ត ដោយសារ​តែ​ទទួល​បាន​ការ​ជ្រោម​ជ្រែង ​និងលើកកម្ពស់សិទ្ធិពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនា​ធិការ​របស់​រាជ​រដ្ឋាភិបាល​។ ពួកគាត់ បានអះអាងស្រដៀងគ្នាទៀតថា ការបំពេញការងារសព្វថ្ងៃនេះ គឺទទួល​បាន​សេរី​ភាពពេញលេញ គ្មានការគាបសង្កត់ ឬការរើងអើងណាមួយឡើយ។ ជាពិសេស រាជ​រដ្ឋាភិបាល តែងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍បន្ថែមកាន់ត្រែច្រើន ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានទទួសស្គាល់ថា វិស័យការងារនៅកម្ពុជាគឺមានភាពល្អប្រសើរច្រើន ក្នុងនោះ ការលើកកម្ពស់សិទ្ធិនេះអាចជួយដល់វិស័យការងារនៅកម្ពុជា ដែលបានបង្ហាញឱ្យឃើញថា កម្មករនិយោជិតមានសិទ្ធិពេញលេញ អាចចូលរួមបានគ្រប់សភាពការ អ្វីដែលសំខាន់ជាងនេះថែមទៀត គឺបងប្អូនកម្មករមានជីវភាពរស់នៅសមរម្យ និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗថែមទៀត។ ការលើកកម្ពស់សិទ្ធិការងារ ជួយពលរដ្ឋឱ្យមានការងារធ្វើ មានលុយចាយ ឈឺមានពេទ្យព្យាបាលជំងឺពី ប.ស.ស. ។

សូមបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារធ្វើការ ដោយប្រែក្លាយ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ក៏ដូចជាការបង្កើនភាពធន់សម្រាប់ការងារសមរម្យនៅកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គ្រឹះស្ថានអប់រំបន្តអនុវត្តវិធានការតឹងរ៉ឹង ហាមប្រាម​សិស្ស​មិន​ឱ្យ​ជក់​បារី​អេឡិច​ត្រូនិក​ក្នុង​ និង​ជុំវិញ​បរិវេណ​សាលារៀន
2026/04/30 04:06:33 pm        1
អាស៊ានមានសារសំខាន់សម្រាប់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែន​ជា​មួយ​ប្រទេស​​ថៃ
2026/04/30 03:45:20 pm        1
សម្ដេចតេជោប្រាប់យូណេស្កូថា សម្បត្តិបេតិកភណ្ឌពិភពលោកត្រូវបានរងគ្រោះ ពិសេស ប្រាសាទព្រះវិហារ
2026/04/30 03:38:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រឹះស្ថានអប់រំបន្តអនុវត្តវិធានការតឹងរ៉ឹង ហាមប្រាម​សិស្ស​មិន​ឱ្យ​ជក់​បារី​អេឡិច​ត្រូនិក​ក្នុង​ និង​ជុំវិញ​បរិវេណ​សាលារៀន

2026/04/30 04:06:33 pm
​ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ការគាំទ្ររបស់ប្រទេសកាណាដា មិនបានជួយដល់របបក្រុងគីវទេ
2026/04/30 03:56:17 pm
​អ្នកការទូត៖ រុស្ស៊ីបដិសេធលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន
2026/04/30 03:53:17 pm
​ផែនទីបង្ហាញផ្លូវរបស់បារាំងបញ្ជាក់ថា ប្រទេសនេះ នឹងឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅឆ្នាំ ២០៥០
2026/04/30 03:47:02 pm
​អាស៊ានមានសារសំខាន់សម្រាប់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែន​ជា​មួយ​ប្រទេស​​ថៃ
2026/04/30 03:45:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/30 06:32:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/29 02:13:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am