សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅ​តែបន្តផ្តល់​អាទិភាព​ខ្ពស់​លើការ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត​

2026/04/30 09:22:28 pm        146

តាមរយៈសារលិខិត អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជាស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សកល​ដែល​ពោរ​ពេញ​ដោយ​ភាព​មិនប្រាកដប្រជា និងរងសម្ពាធវិបត្តិ​ដែល​បង្ក​ការ​រាំង​ស្ទះ​ដល់​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមានៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ និងសកលលោកក៏ដោយ ក៏រាជ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្តល់អាទិភាព និងយកចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត​។

តាមរយៈសារលិខិត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ទោះបីជា​ស្ថិ​ត​ក្នុង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​សកល​ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្ក រាជ​រដ្ឋាភិបាល​កម្ពុជា​ នៅតែសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កើន​ឡើង​ដល់ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែសម្រាប់ឆ្នាំ២០២៦នេះ។

សម្ដេចធិបតីបានថ្លែងថា ក្រៅពីការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​បន្ត​បន្ទាប់ ដើម្បីសម្រួល ដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិសកល។ លើស​ពី​នេះ​តាម​រយៈការពិភាក្សា និងឯកភាពជាមួយភាគីនិយោជក រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក​បន្ថែម​លើ​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់នៅដែលមានស្រាប់ រហូតដល់ស្ថានភាព​តម្លៃ​ប្រេង​ឥន្ធនៈ​វិល​ត្រឡប់​មក​រក​ប្រក្រតី​ភាព​វិញ។

សម្ដេចធិបតីបានបញ្ជាក់ថា ជាលទ្ធផលដោយបូកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗ និ​ងប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ននេះ កម្មករនិយោជិតម្នាក់ៗ នឹង​ទទួល​បាន​ប្រាក់​ចំណូល​ជាក់ស្តែងទាបបំផុតចន្លោះពី ២២៩,៥ ដល់ ២៤០,៥ ដុល្លារអាម៉េរិកក្នុងមួយខែ គិត​ត្រឹម​ឆ្នាំ​២០២៦​នេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​និងកំ​ពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​លើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត តាម​រយៈការពង្រឹង និងពង្រីកយន្តការតាមដានត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព និងសុខ​ភាព​ការ​ងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាព​គ្រប​ដណ្តប់​នៃ​របប​សន្តិសុ​ខ​សង្គម​ជា​បន្តបន្ទាប់។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦​ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺន​នាក់​។ ​

បន្ថែម​លើនេះរាជរដ្ឋាភិបាលក៏បានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស. ជា​ស្ត្រីមានផ្ទៃពោះដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ៧៦,២ ម៉ឺ​​ន​នាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនប្រមាណ ៨៣ម៉ឺននាក់ បានទទួល​អត្ថ​ប្រយោជន៍​ដោយ​ផ្ទាល់​ពី​កម្មវិធីគាំពារសង្គមដ៏មានសារៈសំខាន់នេះផងដែរ។

សម្ដេចធិបតីបានបញ្ជាក់ថា ក្នុងគោលដៅលើកកម្ពស់ការងារសមរម្យ កម្ពុជាបាន​និង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធជាមួយអង្គការអន្តរជាតិខាងការងារ អនុវត្តកម្មវិធីការ​ងារ​សម​រម្យ​ប្រចាំ​ប្រទេស​ចំនួន ៦ដំណាក់កាល និងកម្មវិធីមុខរបរនិងការងារ សមរម្យសម្រាប់យុវជនកម្ពុជាចំនួន ៣ដំណាក់កាល គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានិងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះកម្ពុជាក៏បានដើរតួជា ប្រទេសត្រួសត្រាយផ្លូវគំរូ ក្នុងគំនិតផ្តួចផ្តើមកាតាលីករសកលស្តីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលជាចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គំនិតផ្តួចផ្តើមនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ កាលពីចុងឆ្នាំ២០២៤ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm