ក្រសួង៣ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា

2026/04/30 09:37:56 pm        103

ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា ដែលហៅកាត់ថា ”OH4CAM” ។

ពិធីនេះក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក Christof WEIGELMEIER, អនុប្រធានបេសសកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក លោកស្រី តំណាងអង្គការជាដៃគូរអភិវឌ្ឍទាំងអស់។

 លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងថា ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា ដែលហៅកាត់ថា ”OH4CAM” ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងកិច្ចសហការពហុវិស័យ ក្នុងការការពារ និងឆ្លើយតបចំពោះហានិភ័យសុខភាព ដែលពាក់ព័ន្ធនឹងមនុស្ស សត្វ និងបរិស្ថាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរលើកិច្ចសហការយ៉ាងជិតស្និតជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) រាជរដ្ឋាភិបាល អាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រដល់គម្រោង OH4CAM ដែលមានរយះពេល ៥ឆ្នាំ ហើយថ្ងៃនេះក៏ជាថ្ងៃមួយដ៏ឧត្តុងឧត្តមដែលគណៈកម្មការ IMCC-OH បានសហការណ៍រៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជាជាផ្លូវការ។

 លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបន្ថែមទៀតថា ពិធីប្រកាសនេះប្រារព្ធឡើងគោលបំណងសំខាន់ៗ៖ គោលបំណងយុទ្ធសាស្ត្រទី១ (SO1)៖ បង្កើតក្របខណ្ឌនីតិប្បញ្ញត្តិ រចនាសម្ព័ន្ធអភិបាលកិច្ច គោលការណ៍ ណែនាំបច្ចេកទេស និងយន្តការហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលកិច្ចសហការពហុវិស័យ និងការចូលរួមប្រកបដោយបរិយាបន្ន ក្នុងការបង្ការ ការរកឃើញ និងការឆ្លើយតបចំពោះភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) ជំងឺឆ្លងពីសត្វមកមនុស្ស (ZDs) និងជំងឺឆ្លងកើតថ្មី (EIDs)។ គោលបំណងយុទ្ធសាស្ត្រទី២ (SO2)៖ ពង្រឹងសមត្ថភាពមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងវេទិកាឌីជីថល។ គោលបំណងយុទ្ធសាស្ត្រទី៣ (SO3)៖ ការធ្វើទំនើបកម្មមន្ទីរពិសោធន៍ ដើម្បីពង្រឹងសមត្ថភាព តាមដាននិន្នាការនៃការរីករាលដាលនៃជំងឺ ពីថ្នាក់ជាតិដល់សហគមន៍ និងគោលបំណងយុទ្ធសាស្ត្រទី៤ (SO4)៖ អនុវត្តកម្មវិធីទំនាក់ទំនង ផ្តល់ការគាំទ្រដល់ភាពជាដៃគូ ដើម្បីបង្កើនការយល់ដឹងអំពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) និងការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់ទាំងអស់គ្នា។ សម្របសម្រួលការគាំទ្រពីភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរថ្នាក់ខេត្តទាំង៣ (ខេត្តបាត់ដំបង កំពង់ចាម និងកំពត)។

លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា គម្រោង «សុខភាពតែមួយនៅកម្ពុជា» គឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តស្របតាមអាទិភាព និងផែនការយុទ្ធសាស្ត្រជាតិរបស់កម្ពុជា។ ក្នុងបរិបទដែលកម្ពុជា និងតំបន់កំពុងប្រឈមមុខនឹងការគំរាមកំហែងពីជំងឺឆ្លងកើតថ្មី ជំងឺឆ្លងពីសត្វមកមនុស្ស និងបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រឹងកិច្ចសហការពហុវិស័យរវាងវិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យបរិស្ថាន។ ក្នុងន័យនេះគម្រោង «OH4CAM» គឺជាយន្តការស្នូលមួយ សម្រាប់ជំរុញការសម្របសម្រួលការលើកកម្ពស់សមត្ថភាព ឆ្លើយតបចំពោះហានិភ័យសុខភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កម្ពុជាបាននិងកំពុងបន្តបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» ជាពិសេសតាមរយៈការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិកា Global Forum for One Health Summit ដែលបានរៀបចំឡើងនៅទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm