ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្ត Hiace ជូន​មន្ទីរ​ពេទ្យ​ធំ​ៗ​ចំនួន ៣ ដើម្បីសុខុមាលភាពកុមារកម្ពុជា

2026/04/30 10:04:47 pm        245

ភ្នំពេញ៖ ក្នុងស្មារតីរួមចំណែកសង្គ្រោះជីវិត និងលើកកម្ពស់សុខភាពមហាជន ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្ត Toyota Hiace (១២ កៅអី) ចំនួន ៣ គ្រឿង ជូនដល់មន្ទីរពេទ្យឆ្នើមៗចំនួន ៣ រួមមាន៖ មន្ទីរពេទ្យគន្ធបុប្ឆា, មន្ទីរពេទ្យកុមារអង្គរ និង​មន្ទីរ​ពេទ្យ​បេះដូងជប៉ុន។ ការឧបត្ថម្ភមធ្យោបាយធ្វើដំណើរនាពេលនេះ ធ្វើឡើងក្នុង​គោល​បំណង​ចម្បង ​ដើម្បីសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺតូចៗ ជាពិសេសកុមារ​ដែល​នៅ​តំបន់​ដាច់​ស្រយាល​ឱ្យទទួលបានសេវាព្យាបាលទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

ក្នុងពិធីប្រគល់រថយន្តដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ លោក ខេន​សុកេ ​ស៊ីជីយ៉ាក់ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា ក្រៅពីការ​យក​ចិត្ត​ទុក​ដា​ក់លើវិស័យសុខាភិបាល ក្រុមហ៊ុនក៏បានផ្ដោត​សំខាន់​លើ​ការ​បណ្ដុះ​បណ្ដាល​សក្ដានុពល​យុវជនជំនាន់ក្រោយផងដែរ។ លោកបានបញ្ជាក់ថា សកម្មភាពទាំងនេះឆ្លុះបញ្ចាំង​ពី​បេសក​កម្ម​ "Producing Happiness for All" និងទស្សនវិជ្ជាសកល "Mobility for All"។​ យើង​មិន​មែន​ត្រឹមតែជាអ្នកផលិតរថយន្តនោះទេ ប៉ុន្តែយើងជាអ្នកផ្តល់ដំណោះស្រាយផ្នែកចល័តភាព ដើម្បី​ជួយឱ្យមនុស្សគ្រប់រូបអាចជម្នះរាល់ឧបសគ្គក្នុងជីវិត តាមរយៈយុទ្ធនាការ 'Start Your Impossible។

ដោយឡែក ប្រធានមន្ទីរពេទ្យគឺ មន្ទីរពេទ្យគន្ធបុប្ឆា, មន្ទីរពេទ្យកុមារអង្គរ និង​មន្ទីរ​ពេទ្យ​បេះដូង​ជប៉ុន ​បានបង្ហាញក្តីរំភើបរីករាយ និង ថ្លែងអំណរគុណដល់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​បា​ន​ឧបត្ថម្ភ​មធ្យោបាយ​ធ្វើ​ដំណើរ​រថយន្ត​ថ្មី​សន្លាង​សម្រាប់​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​អ្នក​ជំងឺ​មក​កាន់​មន្ទីរ​ពេទ្យទាន់ពេលវេលា។

ជាមួយនឹងវត្តមានដ៏រឹងមាំអស់រយៈពេល ៣៣ ឆ្នាំនៅក្នុងប្រទេសកម្ពុជា តូយ៉ូតា​មាន​គោល​ដៅ​ប្រែក្លាយ​ខ្លួន​ជា "ម៉ាកយីហោជាតិ" ដែលរីកចម្រើនទន្ទឹមគ្នាជាមួយប្រជាជនខ្មែរ។ ក្រៅពីការ​គាំទ្រ​ផ្នែក​សុខាភិបាល ក្រុមហ៊ុនក៏បានជំរុញទេពកោសល្យកុមារតាមរយៈកម្មវិធី Toyota Dream Car Art Contest ដែលទើបតែប្រារព្ធខួបលើកទី ១៩ នាពេលថ្មីៗនេះ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កុមារ​នៅ​តាម​មន្ទីរ​ពេទ្យបានបង្ហាញសមត្ថភាពដូចកុមារដទៃទៀតដែរ។

លើសពីនេះ តូយ៉ូតាបានបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ក្នុង​ស្រុក​តាម​រយៈ​ កិច្ចសហការជាមួយស្ថាប័ន TVET៖ ដើម្បីបណ្ដុះបណ្ដាល​ជំនាញ​បច្ចេក​ទេស​ដល់​យុវជន​កម្ពុជា​ និងការបង្កើតឱកាសការងារក្នុងវិស័យឧស្សាហកម្ម៖ បច្ចុប្បន្ន ៧៧% នៃបុគ្គលិក​នៅ​ក្នុង​រោង​ចក្រ​ដំឡើងរថយន្ត Toyota Tsusho Manufacturing Cambodia គឺជាសិក្សា​កាម​ដែល​មក​ពី​សាលា​បច្ចេកទេសទាំងនេះ។

ការ​ឧបត្ថម្ភរថយន្ត និងសកម្មភាពសង្គមទាំងអស់នេះ គឺជាសក្ខីភាពបញ្ជាក់ថា តូយ៉ូតា មិន​ត្រឹម​តែ​ផ្ដោត​លើកា​រ​ធ្វើអាជីវកម្មនោះទេ ប៉ុន្តែបាន និងកំពុងរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​អនាគត​ដ៏​ភ្លឺ​ស្វាង​សម្រាប់កុមារ និងការរីកចម្រើននៃធនធានមនុស្សរបស់កម្ពុជាយ៉ាងពិតប្រាកដ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm