លោក TRUMP ថា លោកពិចារណាកាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅអាល្លឺម៉ង់ បន្ទាប់ពីជម្លោះជាមួយអ៊ីរ៉ង់

2026/04/30 10:20:20 pm        105

លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃពុធ បានបង្កើនការគំរាមកំហែងថ្មីមួយប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ គឺអាល្លឺម៉ង់ ដោយបង្ហាញថា លោកអាចនឹងកាត់បន្ថយវត្តមានយោធាអាមេរិកនៅទីនោះ ក្នុងពេលឆាប់ៗនេះ ខណៈដែលលោកបន្តជម្លោះជាមួយអធិការបតី Friedrich Merz ជុំវិញ    សង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

លោក ត្រាំ បានធ្វើការគំរាមកំហែងនេះ បន្ទាប់ពីលោក Merz កាលពីដើមសប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងត្រូវបាន «អាម៉ាស់» ដោយថ្នាក់ដឹកនាំអ៊ីរ៉ង់ និងបានរិះគន់កង្វះយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងសង្គ្រាម។ លោក ត្រាំ ក៏បានរិះគន់ម្តងហើយម្តងទៀតប្រឆាំងនឹងអង្គការណាតូ ចំពោះការបដិសេធរបស់សម្ព័ន្ធមិត្តមិនជួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមរយៈពេលពីរខែរបស់ខ្លួន។

លោក ត្រាំ បាននិយាយនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា៖«សហរដ្ឋអាមេរិកកំពុងសិក្សា និងពិនិត្យឡើងវិញនូវការកាត់បន្ថយកងទ័ពដែលអាចកើតមាននៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងការប្តេជ្ញាចិត្តដែលត្រូវធ្វើក្នុងរយៈពេលដ៏ខ្លីខាងមុខ»។

លោក Merz បាននិយាយកាលពីព្រឹកថ្ងៃពុធថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោក ត្រាំ នៅតែ «ល្អដូចពីមុន» ប៉ុន្តែលោក «មានការសង្ស័យ តាំងពីដើមដំបូងអំពីអ្វីដែលបានចាប់ផ្តើមជាមួយនឹងសង្គ្រាមនៅអ៊ីរ៉ង់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm