ទូរលេខផ្ទៃក្នុង៖ អាមេរិកស្វែងរកសម្ព័ន្ធភាពថ្មី ដើម្បីឲ្យនាវាចរាចរជាថ្មី នៅច្រកសមុទ្រ Hormuz

2026/04/30 11:13:46 pm        64

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្វែងរកការចូលរួមពីប្រទេសដទៃទៀតដើម្បីបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយ ក្នុងគោលបំណងស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ Hormuz។ នេះបើយោងតាមទូរលេខរបស់ក្រសួងការបរទេសដែលសារព័ត៌មាន Reuters បានឃើញ។

ទូរលេខចុះថ្ងៃទី២៨ ខែមេសា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានយល់ព្រមបង្កើតសម្ព័ន្ធសេរីភាពសមុទ្រ (MFC) ដែលមានការពិពណ៌នាថា ជាគំនិតផ្តួចផ្តើមរួមគ្នាដោយក្រសួងការបរទេស និងមន្ទីរបញ្ចកោណ។

ខ្សែទូរលេខនេះបានរៀបរាប់ថា៖ «MFC គឺជាជំហានដំបូងដ៏សំខាន់ ក្នុងការបង្កើតក្រុមសន្តិសុខដែនសមុទ្រក្រោយជម្លោះ សម្រាប់តំបន់មជ្ឈិមបូព៌ា។ ក្របខ័ណ្ឌនេះ គឺចាំបាច់ ដើម្បីធានាសន្តិសុខថាមពលរយៈពេលវែង ការពារហេដ្ឋារចនាសម្ព័ន្ធសមុទ្រដ៏សំខាន់ និងរក្សាសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងផ្លូវសមុទ្រដ៏សំខាន់នេះ»។

ទូរលេខនេះបានបន្ថែមថា សមាសភាគនៃគំនិតផ្តួចផ្តើមដែលដឹកនាំដោយក្រសួងការបរទេស នឹងបម្រើជាមជ្ឈមណ្ឌលការទូត រវាងប្រទេសដៃគូ និងឧស្សាហកម្មដឹកជញ្ជូន។

គួរបញ្ជាក់ថា ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលធ្លាប់ដឹកជញ្ជូនប្រេង និងឧស្ម័ន ១ភាគ៥ របស់ពិភពលោក បានថយចុះដល់កម្រិតទាប ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយទីក្រុងតេអេរ៉ង់បានបិទផ្លូវទឹកនេះ។ ហើយសំណើរបស់សហរដ្ឋអាមេរិកនេះធ្វើឡើង បន្ទាប់ពីមានភាពជាប់គាំង ក្នុងកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះ ដែលក៏បាននាំឲ្យសហរដ្ឋអាមេរិកព្យាយាមរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយការបិទខ្ទប់ផ្លូវទឹកនៃកំពង់ផែរបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm