វិស័យឯកជនមើលឃើញភាពរីកច្រើននៃការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក

2026/04/30 11:30:28 pm        284

ភ្នំពេញ៖ វិស័យឯកជន បានមើលឃើញភាពរីកចម្រើន និង វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ការ​អនុវត្តន៍​យុទ្ធ​សាស្រ្តបញ្ចាកោណទី២ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការតភ្ជាប់ និងការ​បង្កើន​ប្រសិទ្ធ​ភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា ខណៈក្រសួងសាធារណការ និង​ដឹក​ជញ្ជូន បានដាក់ចេញអភិវឌ្ឍន៍គម្រោងលើវិស័យដឹកជញ្ជូនចំនួន៩០ ដែលមាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ប៉ាន់​ស្មាន​សរុបជាង ១៩,៩២ពាន់លានដុល្លារអាម៉េរិក សម្រាប់រយៈពេលខ្លី និងមធ្យម។

របាយការណ៍របស់អគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការនិងដឹកជញ្ជូន បាន​បង្ហាញ​ថា ​គិតត្រឹមឆ្នាំ២០២៥កន្លងទៅ វឌ្ឍនភាពនៃផែនការគ្រប់ជ្រុងជ្រោយ ស្តីពី ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និងភស្តុភារកម្ម ឆ្នាំ២០២៣-២០៣៣ គឺមានគម្រោងទាំងអស់ចំនួន ៩០ ដែល​ស្ថិតនៅក្នុងរយៈពេលខ្លី និងមធ្យម ដែលមានទំហំទឹកប្រាក់វិនិយោគប៉ាន់ស្មានសរុប ១៩, ៩២៦​ លានដុល្លារអាម៉េរិក។ ក្នុងចំណោមទាំង ៩០ គម្រោង គឺ គម្រោងចំនួន ១៨ បាន​បញ្ចប់​ជា​ស្ថាពរ​, ១៥ គម្រោងបាននិងកំពុងដំណើរការ ហើយ ១៥គម្រោងទៀតកំពុងសិក្សានិងរៀបចំ ខណៈ​គម្រោង ៤២ មិនទាន់ដំណើរការ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង​ភ្នាក់​ងារ​ជើង​សារ​នៅ​កម្ពុជា​ (LOSCBA) បានបញ្ជាក់ថា លោកបានមើល​ឃើញ​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​នៃ​គម្រោង​អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ជាពិសេស គម្រោងដែលផ្តោតលើការកែលម្អការតភ្ជាប់ និង​ការ​លើកកម្ពស់ប្រសិទ្ធភាពវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលស្ថិតក្រោមបញ្ចាកោណទី២ នៃ​យុទ្ធសាស្ត្ររដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ កាត់បន្ថយចំណាយឡូជីស្ទិក និង​បង្កើន​ភាព​ទាក់​ទាញ​វិនិយោគបន្ថែមមកកម្ពុជា។

របាយការណ៍របស់អគ្គនាយកដ្ឋានភស្តុភារកម្ម បញ្ជាក់ទៀតថា ក្នុងចំណោម ១៨ គម្រោង​ដែល​បាន​បញ្ចប់​ជាស្ថាពរគឺមានគម្រោងព្រលានយន្តហោះ, គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រ, គម្រោង​ដឹក​ជញ្ជូនតាមផ្លូវទឹក, គម្រោងផ្លូវល្បឿនលឿន, គម្រោងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវសំខាន់ៗ។ ដោយ​ឡែក​ គម្រោងកំពុងដំណើរការ រួមមាន គម្រោងផ្លូវថ្នល់ចំនួន ៧ និងផ្លូវជាតិ និងផ្លូវខេត្ត ៤, គម្រោង​ផ្លូវ​សមុទ្រចំនួន១, និង ផ្លូវអាកាសចំនួន ២៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm