យោងតាមសេចក្តីបង្គាប់ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះនៅក្នុងតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានផែនការបញ្ចេញការបង់ប្រាក់ទូទាត់សំណងលើការដំឡើងពន្ធលើកដំបូង អំឡុងនៅថ្ងៃទី១១ ខែឧសភា។
សេចក្តីបង្គាប់និយាយថា ប្រហែល២១ភាគរយនៃទំនិញនាំចូល ដែលកាលពីពេលមុនទទួលរងពីការដំឡើងពន្ធក្រោមច្បាប់ស្តីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ត្រូវបានទទួលយកសម្រាប់ការដកចេញពន្ធតាមរយៈដំណើរការការពារព្រំដែននិងគយ ដែលគេហៅថារដ្ឋបាលរួមនិងដំណើរការបណ្តុំទិន្នន័យ (CAPE)។
ចៅក្រម ដែលបានចេញសេចក្តីបង្គាប់ និងកំពុងពិនិត្យដំណើរការបង្វិលប្រាក់វិញ បាននិយាយថា ប្រហែល៣ភាគរយនៃទំនិញចូល ច្បាប់ស្តីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ត្រូវបានបញ្ចប់តាមរយៈរដ្ឋបាលរួមនិងដំណើរការបណ្តុំទិន្នន័យ(CAPE) ហើយកំពុងស្ថិតក្នុងដំណាក់កាលបង្វិលប្រាក់សងវិញ។ តុលាការកំពូលសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចនៅថ្ងៃទី២០ ខែកុម្ភៈ ថា គោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្រោមច្បាប់ស្តីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។

