នៅក្នុងផ្សារ La Vega ស្ថិតក្នុងទីក្រុង Santiago អ្នកស្រី Genesis Echeto គឺជាពលរដ្ឋវែណេស៊ុយអេឡាមួយរូបដែលបានទៅដល់ប្រទេសឈីលីកាលពីរយៈពេល ៥ឆ្នាំមុននោះ បានរៀបចំអាហារ និងមុខម្ហូរផ្សេងទៀត ដើម្បីចែកចាយទៅកាន់តូបលក់អីវ៉ាន់ជាច្រើនកន្លែង ។
អ្នកស្រី Echeto ស្ថិតនៅក្នុងចំណោមពលរដ្ឋវេណេស៊ុយអេឡាដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសជាច្រើននៅអាមេរិក ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ។
ដូចគ្នានឹងជនជាតិវេណេស៊ុយអេឡាផ្សេងទៀតដែរដែលរស់នៅក្រៅប្រទេស អ្នកស្រីមិនចង់វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញនោះទេ ។

រស់នៅបរទេសបែបនេះ អ្នកស្រី Echeto បានមើលឃើញការផ្លាស់ប្តូររបត់នយោបាយនៅវេណេស៊ុយអេឡា ហើយនិងការផ្លាស់ប្តូររបស់ប្រទេសមួយនេះ ក្រោយការចាប់ខ្លួនលោក Maduro កាលពីខែមករា ឆ្នាំ ២០២៦ ។
របាយការណ៍ដែលបានចុះផ្សាយដោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាតិ(UNHCR) កាលពីថ្ងៃទី ១៤ ខែមេសា បានឆ្លុះបញ្ចាំងពីការភ័យខ្លាចចំពោះការវិលត្រឡប់ទៅកាន់ប្រទេសវេណេស៊ុយអេឡាវិញ ហើយនិងបានចែករំលែកទស្សនៈរបស់ជនជាតិវេណេស៊ុយអេឡាដែលមិនចង់វិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ។
អ្នកស្រី Melanie Gallant គឺជាមន្រ្តីទំនាក់ទំនងជាន់ខ្ពស់របស់ទីភ្នាក់ងារ UNHCR នៅអាមេរិក និយាយថា ១ភាគ ៣នៃអ្នកដែលពួកគេបានស្ទង់មតិ គិតចង់វិលត្រឡប់ទៅកាន់ប្រទេសវេណេស៊ុយអេឡាវិញ បើសិនជាស្ថានភាពល្អប្រសើរហើយនោះ ប៉ុន្តែ ៦៥ភាគរយនៃពួកគេ មិនចង់វិលត្រឡប់ទៅវិញនោះទេ ៕
