កម្មករស្រែអំបិលនៅស្រុកភាគខាងត្បូង Thoothukudi របស់ប្រទេសឥណ្ឌា និយាយថា អាកាសធាតុក្តៅខ្លាំង បានជំរុញឲ្យពួកគេធ្វើការដល់យប់ជ្រៅ ខណៈសីតុណ្ហភាពបានកំឡោចរដ្ឋតំបន់ឆ្នេរ Tamil Nadu កាលពីថ្ងៃពុធ ។
កម្មករនៅក្នុងស្រែអំបិល ស្ថិតក្នុងចំណោមពលរដ្ឋរងផលប៉ះពាល់ខ្លាំងបំផុតដោយសារស្ថានភាពអាកាសធាតុក្តៅខ្លាំង ស្របពេលដែលលក្ខខណ្ឌការងាររបស់ពួកគេទាមទារឲ្យធ្វើការនៅក្រោមពន្លឺព្រះអាទិត្យ ហើយនិងឈរនៅក្នុងទឹកប្រៃរយៈពេលយូរ ។

យោងតាមទិន្នន័យពីការិយាល័យឧតុនិយមឥណ្ឌា បានឲ្យដឹងថា សីតុណ្ហភាពបានកើនឡើងដល់ជាង ៤០អង្សាសេនៅក្នុងរដ្ឋ Tamil Nadu កាលពីថ្ងៃពុធ ។
ស្រែអំបិលនៅប្រទេសឥណ្ឌា បានបូមទឹកប្រៃចូលស្រែនៅដំណាច់រដូវវស្សា អំឡុងខែតុលា ហើយនិងរក្សាទុករហូតដល់ដំណាច់ខែមីនា បន្ទាប់ពីវាស្ងួត ។
ចំណែកឯគ្រីស្តាល់នឹងត្រូវប្រមូលយកនៅពាក់កណ្តាលខែមិថុនា ហើយនិងត្រូវការរយៈពេល ៨ខែទៀត ដើម្បីដំណើរការធ្វើឲ្យវាក្លាយជាអំបិលអាចទទួលបាន ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើននៃកម្មករ ធ្វើការក្នុងស្ថានភាពអន់ ដោយគ្មានឧបករណ៍ត្រឹមត្រូវ ហើយនិងប្រឈមស្ថានភាពអាកាសធាត់អាក្រក់ផងដែរ ៕
