រដ្ឋមន្រ្តីថាមលពលបារាំងលោកស្រី Maud Bregeon និយាយថា រដ្ឋាភិបាលរបស់លោក កំពុងពិចារណាលើវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃប្រេងឥន្ធនៈ ។
លោកស្រី Bregeon និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានថា គ្មាននរណាម្នាក់ចំណេញពីវិបត្តិនៅអ៊ីរ៉ង់នោះទេ ហើយក៏គ្មានប្រាក់ចំណេញគួរធ្វើឡើងនោះដែរ ជាពិសេសមិនមែននៅបារំាង ។ ផ្អែកលើគោលការណ៍នេះ ពួកយើងមិនច្រានចោលលទ្ធភាពអ្វីទាំងអស់ ។

ក្រុមហ៊ុន TotalEnergies បានបង្កើនភាគលាភរបស់ខ្លួនចំនួន ៥,៩ភាគរយ និងបង្កើនការទិញភាគហ៊ុនមកវិញរបស់ខ្លួនទ្វេដងកាលពីថ្ងៃពុធ ធ្វើឲ្យក្រុមអ្នកនយោបាយបារាំងខឹងសម្បារ ជំរុញឲ្យមានពន្ធបន្ថែមលើប្រាក់ចំណេញរបស់ក្រុមហ៊ុនប្រេងមួយនេះ ដើម្បីជួយដល់អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ដោយសារប្រេងឡើងថ្លៃ ក្រោយពីសង្រ្គាមនៅអ៊ីរ៉ង់ ។
ក្រុមហ៊ុន Total រកបានប្រាក់ចំណូលហួសការំពឹងទុកចំនួន ៥,៤ពាន់លានដុល្លារ ពោលគឺ ហក់ឡើងខ្ពស់ចំនួន ២៩ភាគរយ ពីរយៈពេល ១ឆ្នាំមុន ដោយសារការធ្វើមុខជំនួញនេះ ។
សង្រ្គាមអ៊ីរ៉ង់ បណ្តាលឲ្យមានការអាក់ខានមិនធ្លាប់មានពីមុនមកលើទីផ្សារថាមពល បង្ខំឲ្យក្រុមហ៊ុន Total បិទទិន្នផល ១៥ភាគរយរបស់ខ្លួន ហើយនិងជំរុញឲ្យតម្លៃថាមពលសកលហក់ឡើងខ្ពស់ ដែលបានផ្តល់ផលចំណេញយ៉ាងច្រើនដល់ប្រទេសផលិតប្រេង និងក្រុមហ៊ុនប្រេងធំៗមួយចំនួន ៕
