ក្រុមមន្រ្តីនិយាយថា នគរបាលប៊ុលហ្គារី បានចោទប្រកាន់មនុស្ស ៣នាក់ និងស្វែងរកចាប់ខ្លួនជនសង្ស័យទី ៤ ក្រោយការស៊ើបអង្កេតកំពុងធ្វើឡើងចំពោះការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ រកឃើញកសិដ្ឋានដាំកញ្ឆានៅក្នុងអតីតអណ្តូងរ៉ែស័ង្កសី ។
លោក Emil Borisov គឺជាអនុប្រធានអគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិយាយថា មកទល់នឹងពេលនេះ គ្រឿងញៀនទម្ងន់ ៧០គ.ក សាច់ប្រាក់ ៦០ម៉ឺនអឺរ៉ូ និងគ្រាប់រំសេវ ៦០០បង់ ត្រូវរឹបអូសបាន ។
លោកបន្តថា អតីតអណ្តូងរ៉ែនេះ មានបំពាក់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាខ្ពស់ ហើយទំនងជាត្រូវប្រើប្រាស់សម្រាប់ការផលិតគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានគោលបំណងនាំចេញទៅកាន់បរទេស ។
អណ្តូងរ៉ែនេះ ស្ថិតនៅជិតភូមិ Garlyano តាមបណ្តោយជើងភ្នំ Osogovo ដែលមានចម្ងាយតែប៉ុន្មានគ.មប៉ុណ្ណោះពីព្រំដែនជាមួយម៉ាសេដូនីខាងជើង ។
ក្រុមអាជ្ញាធរនិយាយថា ការស៊ើបអង្កេតកំពុងធ្វើឡើង អាចចំណាយពេលរាប់ខែ ហើយម្ចាស់អណ្តូងរ៉ែនេះ និងទំហំនៃប្រតិបត្តិការ នឹងត្រូវសាកសួរ ៕

