ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និយាយថា ពួកគេបានចោទប្រកាន់អភិបាលរដ្ឋ Sinaloa របស់ម៉ិកស៊ិកលោក Ruben Rocha និងមន្រ្តី ៩នាក់ផ្សេងទៀត សម្រាប់ការជាប់ពាក់ព័ន្ធរងការចោទប្រកាន់របស់ពួកគេជាមួយក្រុមមេខ្លោងគ្រឿងញៀន Sinaloa ។
ក្រុមរដ្ឋអាជ្ញាធរសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ពួកគេបានរួមគំនិតជាមួយមេដឹកនាំក្រុមគ្រឿងញៀន ដើម្បីនាំចូលគ្រឿងញៀនបរិមាណយ៉ាងច្រើនទៅក្នុងសហរដ្ឋអាមេរិក ជាការដោះដូរនឹងសំណូក និងការគាំទ្រផ្នែកនយោបាយ ។
ការចោទប្រកាន់នេះ បានក្លាយជាការកើនឡើងភាពតានឹត នៅក្នុងកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមមេខ្លោងគ្រឿងញៀន ស្របពេលដែលករណីនេះ រីកកាន់តែធំពីការផ្តោតសំខាន់លើក្រុមមេខ្លោងគ្រឿងញៀន រហូតដល់អ្នកនយោបាយដែលបានការពារពួកគេ ។
ការចោទប្រកាន់លោក Rocha ក្លាយជាបញ្ហាមួយផងដែរ សម្រាប់ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum ស្របពេលដែលពួកគេស្ថិតក្នុងគណបក្សកាន់អំណាច Morena តែមួយ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Rocha បានធ្វើការច្រានចោលការចោទប្រកាន់នេះ ហើយលោកនិយាយថា ពួកគេស្ថិតក្នុងការវាយប្រហារប្រឆាំងចលនានយោបាយអភិបាលកិច្ចរបស់ម៉ិកស៊ិក ។
ម៉ិកស៊ិក បាននិយយានៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេទទួលបានសំណើសុំធ្វើបត្យាប័នពីសហរដ្ឋអាមេរិក កាលពីរយៈពេល ១ថ្ងៃមុន ប៉ុន្តែពួកគេចាត់ទុកសំណើមួយនេះថា ខ្វះខាតភ័ស្តុតាងគ្រប់គ្រាន់ ៕

