មូលដ្ឋានទ័ពមួយដែលមានកងកម្លាំងចម្រុះនៅអ៊ីរ៉ាក់ ត្រូវបានកំណត់គោលដៅដោយយានដ្រូន និងមីស៊ីលរហូតដល់ ២៨គ្រាប់ ក្នុងមួយថ្ងៃ នៅពេលដែលមានអរិភាពកាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហារដំបូងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍នេះ។
ទាហានអង់គ្លេសមកពីកងវរសេនាធំកងទ័ពអាកាសរបស់ប្រទេសនេះ ទទួលខុសត្រូវចំពោះការស្ទាក់ចាប់គ្រាប់ផ្លោងជាង ១០០ គ្រាប់ ក្នុងរយៈពេល ៦សប្តាហ៍ មុនពេលបទឈប់បាញ់បណ្តោះអាសន្ន ត្រូវបានព្រមព្រៀងគ្នា នៅក្នុងខែមេសា។

មូលដ្ឋានទ័ពនេះ មានបុគ្គលិកប្រដាប់អាវុធចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបុគ្គលិកផ្សេងទៀតអស់រយៈពេលជាង ១០ឆ្នាំ មកហើយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងក្រុមរដ្ឋអ៊ីស្លាមដេស (Daesh) នៅក្នុងតំបន់។
មូលដ្ឋានទ័ពនេះ បានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់អ៊ីរ៉ង់ និងក្រុមតំណាងនៅក្នុងតំបន់ដែលបានសងសឹក បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានចាប់ផ្តើម៕
