នៅលើកសិដ្ឋានចិញ្ចឹមសត្វគោ-ក្របីទំហំ ១២០ហិចតា ស្ថិតនៅភាគខាងជើងរដ្ឋ Florida សហរដ្ឋអាមរិក លោក Ray Hodges គឺជាប្រធានប្រតិបត្តិកសិដ្ឋាន Evergreen សំឡឹងមើលមិនត្រឹមតែជាគោ-ក្របីរបស់លោកប៉ុណ្ណោះទេ តែជាតម្លៃប្រេងផងដែរ ។
លោកនិយាយថា អ្វីៗគឺត្រូវការថាមពលទាំងអស់ ដូច្នេះហើយបើគ្មានថាមពលទេនោះ ការចិញ្ចឹមសត្វនឹងជួបបញ្ហាផងដែរ ។
ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូនប្រេសសកល ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ជាងមុន ។ ប្រេងឡើងថ្លៃនេះ ធ្វើឲ្យប៉ះពាល់ដល់ម្ចាស់កសិដ្ឋានដូចជារូបលោក Hodges ។
លោកនិយាយថា ផលប៉ះពាល់កើតមានភ្លាមៗ ប៉ុន្តែផលប៉ះពាល់នេះនឹងកើនឡើងបន្ថែមទៀត ។ លោកថា លោកត្រូវទៅទិញចំណីសម្រាប់សត្វចិញ្ចឹមរបស់លោក ដោយប្រើថាមពល ដើម្បីចែកចាយចំណីទៅកាន់សត្វគោ-ក្របីរបស់លោក ។
ស្របពេលដែលលោក Hodges និយាយថា កសិដ្ឋានចិញ្ចឹមសត្វធំដូចជារូបលោក អាចលៃលកដោះស្រាយបាននោះ កសិដ្ឋានតូចៗជាងនេះ នឹងប្រឈមនឹងបញ្ហាភ្លាមៗ ៕

