មនុស្សយ៉ាងហោច ៧នាក់ រួមទាំងកុមារ ២នាក់ផងដែរ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្រោយជញ្ជាំងបាក់នៅរដ្ឋធានីបច្ចេកវិទ្យា Bengaluru ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា ។
ហេតុការណ៍បាក់ជញ្ជាំងនេះ បានកើតឡើង ក្រោយទីក្រុង Bengaluru មើលឃើញភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃពុធ ដែលបង្អាក់ដល់ការធ្វើចរាចរណ៍ បណ្តាលឲ្យស្ទះលូទឹកនៅតាមតំបន់ទាបៗ ទូទាំងទីក្រុង ។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា ការបាក់ជញ្ជាំងនេះ គឺជារឿងអកុសលមួយ ។
ក្រោយសីតុណ្ហភាពក្តៅអស់រយៈពេលជាច្រើនសប្តាហ៍ អាកាសធាតុនៅទីក្រុង Bengaluru បានផ្លាស់ប្តូរភ្លាមៗកាលពីថ្ងៃពុធ ធ្វើឲ្យមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ហើយព្យុះទឹកកកបានបោកបក់លើទីក្រុងមួយនេះ ។
ភ្លៀងធ្លាក់ខ្លាំងនេះដែរ បង្កភាពធូរស្បើយពីអាកាសធាតុក្តៅខ្លាំង ប៉ុន្តែវាក៏នាំឲ្យមានការរំខានផងដែរ ដោយសារការបាក់ដើមឈើ និងស្ទះលូ ៕

