ប្រាសាទនាគព័ន្ធ ទេសភាពជលសារដ៏វិចិត្រ និងទំនាក់ទំនងក្នុងជំនឿខ្មែរ

2026/05/01 03:16:05 pm        243

នៅតាមខ្សែទស្សនាកម្សាន្តតាមតំបន់វង់ធំនៃរមណីយដ្ឋានអង្គរ ភ្ញៀវទេសចរច្បាស់ជាមិនអាចរំលងសម្រស់ដ៏ត្រកាលនៃ ប្រាសាទនាគព័ន្ធ ឡើយ។ ប្រាសាទនេះស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ដែលព័ទ្ធជុំវិញដោយផ្ទៃទឹកបារាយណ៍ដ៏ធំល្វឹងល្វើយ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជំនឿសាសនាខ្មែរតាំងពីបុរាណកាល។

ជានិមិត្តរូបនៃ "អនោតស្រះ" ក្នុងជំនឿខ្មែរ បើយោងតាមការសិក្សាស្រាវជ្រាវរបស់ លោកសាស្ត្រាចារ្យ អាំង ជូលាន ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងក្នុងទម្រង់ជាកោះដ៏ឧត្តម តំណាងឱ្យ "អនោតស្រះ" (ភាសាសំស្ក្រឹត៖ អនវតប្ត) ដែលមានន័យថា ស្រះទឹកដ៏ត្រជាក់ត្រជុំនៃឋានសួគ៌។ ប្រាសាទនេះមានរចនាសម្ព័ន្ធប្លែកពីគេ ដោយមានស្រះធំមួយនៅចំកណ្តាល និងស្រះតូចៗចំនួនបួននៅតាមទិសទាំងបួន៖

ទិសខាងកើត៖ ចម្លាក់ក្បាលមនុស្ស តំណាងឱ្យទន្លេគង្គា។

ទិសខាងត្បូង៖ ចម្លាក់ក្បាលសិង្ហ។

ទិសខាងលិច៖ ចម្លាក់ក្បាលសេះ។

ទិសខាងជើង៖ ចម្លាក់ក្បាលដំរី។

នៅចន្លោះស្រះធំនិងស្រះតូចៗ មានទបង្ហូរទឹកដែលសាសនិកជនប្រើប្រាស់ក្នុងកិច្ចពិធីបួងសួង (ដូចជាពិធីសុំទឹកភ្លៀង) ដោយដងទឹកពីស្រះធំមកចាក់បង្ហូរតាមទខាងក្នុង បញ្ចេញតាមមាត់មនុស្សនិងសត្វទាំងនោះ។ ចំណែកឯរូបនាគពីរដែលព័ន្ធជុំវិញខឿនប្រាសាទកណ្តាល គឺជានិមិត្តរូបនៃនាគ "អនវតប្ត" ដែលរស់នៅថែរក្សាស្រះសួគ៌ានេះឯង។

អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគ្រប់គ្រងប្រព័ន្ធទឹកបុរាណ ដែលបានឈប់ដំណើរការរីងស្ងួតអស់ជាង៥០០ឆ្នាំកន្លងមកហើយ ដោយបានធ្វើការជួសជុល ស្តារ និងចាប់ផ្តើមបំពេញទឹកក្នុងបារាយណ៍ខាងជើងនេះឡើងវិញនៅឆ្នាំ២០០៨ ហើយមុខងារស្វ័យប្រវត្តិនៃប្រព័ន្ធទឹកបុរាណនេះក៍បានធ្វើអោយស្រះទឹកទាំង៥របស់ប្រាសាទនាគព័ន្ធ និងកសិន្ធុប្រាសាទព្រះខ័ន មានទឹកឡើងវិញផងដែរ។ ការរក្សាទឹកឱ្យមានស្ថេរភាពក្នុងប្រព័ន្ធបុរាណនេះមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពបរិស្ថានជុំវិញឱ្យមានភាពខៀវស្រងាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងផ្នែកបច្ចេកទេស គឺផ្ដល់សំណើមដល់ស្រទាប់ដីគ្រឹះ ការពារការស្រុត ដើម្បីរក្សាលំនឹងគ្រឹះប្រាសាទឱ្យរឹងមាំយូរអង្វែង ហើយប្រសិនបើស្រទាប់ដីខ្សាច់ គ្រឹះស្ងួតខ្លាំង អាចងាយបណ្តាលឱ្យប្រាសាទទ្រេត ឬដួលរលំ។

ប្រាសាទនាគព័ន្ធមិនត្រឹមតែជាកេរដំណែលស្ថាបត្យកម្មដ៏ល្អឯកប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃចំណេះដឹងផ្នែកជលសាស្ត្រ និងការត្បាញបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាង "ជំនឿ" និង "ធម្មជាតិ" របស់បុព្វបុរសខ្មែរ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm