សាលារៀន និងមន្ទីរពេទ្យបង្អែកក្នុងស្រុកបន្ទាយស្រី និងស្វាយលើ ទទួល​បាន​គាំ​ពារ​ផ្នែក​ទឹក​ស្អាត ​សម្រាប់សិស្ស និងអ្នកជំងឺប្រើប្រាស់បរិភោគ

2026/05/01 03:21:42 pm        298

សៀមរាប៖ សាលារៀនចំនួន ២កន្លែង និងមន្ទីរពេទ្យបង្អែកចំនួន ៣កន្លែង ស្ថិតក្នុង​ស្រុក​បន្ទាយ​ស្រី ​និងស្រុកស្វាយលើ ខេត្តសៀមរាប ទទួលបានប្រព័ន្ធចម្រាញ់ទឹកស្អាតស្វ័យប្រវត្តិ ប្រកប​ដោយ​​សុវត្ថិភាពខ្ពស់ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមទាំងអ្នកជំងឺ និងគ្រូពេទ្យ បាន​បរិភោគ​ប្រើ​ប្រាស់ប្រចាំថ្ងៃ ក៏ដូចជាកាត់បន្ថយ នូវការចំណាយលើទឹកស្អាត ។

ការ​ទទួលបាននូវប្រព័ន្ធចម្រាញ់ទឹកស្អាតស្វ័យប្រវត្តិនេះ ដែលផ្ដល់ជូនដោយអង្គការ “ទឹក​ដើម្បី​កម្ពុជា (Water for Cambodia)” ដែលគាំទ្រថវិកាដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ​(Etiqa Life Insurance (Cambodia) Plc.) ។

សម្រាប់​កិច្ចការងារគាំពារវិស័យទឹកស្អាត នៅតាមទីជនបទនេះ ក្រុមហ៊ុនបាន​ផ្តល់​ជំនួយ​ថវិកា​ចំនួន​ ២ម៉ឺនដុល្លារ ដល់អង្គការ “ទឹកដើម្បីកម្ពុជា” ​ក្នុងការរៀបចំប្រព័ន្ធចម្រាញ់ទឹកស្អាតស្វ័យ​ប្រវត្តិ​ ការបណ្តុះបណ្តាល​លោក​គ្រូ​ អ្នកគ្រូ ​សិស្សានុសិស្ស ​ប្រជាពលរដ្ឋ ​និង​បុគ្គលិក​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក ឲ្យមានការយល់ដឹង អំពីការថែទាំប្រព័ន្ធចម្រាញ់ ទឹកស្អាត និងយល់ដឹងអំពីសុខភាព និងអនាម័យ ។ 

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ជឿជាក់យ៉ាងមុតមាំថា “សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់ជីវិត” ហើយការទទួលបានទឹកស្អាត ដែលប្រកបដោយសុវត្ថិភាព គឺជាកត្តាចម្បងបំផុតក្នុងការទ្រទ្រង់សុខភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការចាំបាច់បំផុត ដូចជាខេត្តសៀមរាបនេះជាដើម ។ 

តាមរយៈកិច្ចសហការជាមួយអង្គការ ទឹកដើម្បីកម្ពុជា ក្រុមហ៊ុនមិនត្រឹមតែផ្តល់ជំនួយជាថវិកាប៉ុណ្ណោះទេ ហើយក៏រួមចំណែកយ៉ាងសកម្ម ក្នុងការបង្ការជំងឺតម្កាត់នានា ដែលបង្កឡើងដោយការបរិភោគ និងប្រើប្រាស់ទឹកមិនស្អាត រួមទាំងរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឲ្យមានសុខភាពល្អ និងជួយឲ្យពួកគាត់ អាចប្រកបការងារប្រចាំថ្ងៃកាន់តែប្រសើរឡើងបន្ថែមទៀត ។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២២ 2022 រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនអេទីកា បានសហការជាមួយអង្គការ វ័តធឺអេត (WaterAid) ក្នុងការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋក្រីក្រ មានចំនួន ៩ ៨៩៦នាក់ ដែលស្ថិតនៅជាច្រើនឃុំ និងស្រុក នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយចំណាយថវិកាសរុបអស់ចំនួន ១៣៥ ០០០ដុល្លារអាមេរិក សម្រាប់ជំនួយក្នុងការតភ្ជាប់បណ្តាញទឹកស្អាតជូនសហគមន៍នេះ ។ ជាមួយនឹងការប្ដេជ្ញាចិត្តបន្តបេសកម្មរបស់ខ្លួន ក្នុងការរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជននៅតាមសហគមន៍ និងលើកកម្ពស់វិស័យអប់រំរបស់សិស្សានុសិស្សនៅតាមបណ្តាខេត្តនានា នាពេលខាងមុខ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm