អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ថា សកម្មជនរាប់សិបនាក់ដែលត្រូវបានយោធារបស់ខ្លួនស្ទាក់ចាប់នៅលើក្បួនទូកដឹកជំនួយដែលធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សានៅក្នុងដែនទឹកអន្តរជាតិនៅជិតកោះក្រេត(Crete) នឹងត្រូវនាំទៅកាន់ប្រទេសក្រិក។
ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា សកម្មជនប្រហែល១៧៥នាក់ត្រូវបាននាំយកចេញពីទូកជាង២០គ្រឿង។

ការដឹកជំនួយតាមក្បួនទូកទាំងនេះ គឺជាការប៉ុនប៉ងចុងក្រោយរបស់សកម្មជនគាំទ្រប៉ាឡេស្ទីន ដែលកំពុងស្វែងរកការទម្លាយការបិទផ្លូវទឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដោយអ្នករៀបចំកម្មវិធីបានដាក់ចំនួនអ្នកដែលត្រូវបានឃុំខ្លួនមានចំនួន២១១នាក់ រួមទាំងក្រុមប្រឹក្សាទីក្រុងប៉ារីសផងដែរ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានសរសេរនៅលើបណ្តាញ X ដោយអរគុណដល់ប្រទេសក្រិក «ចំពោះឆន្ទៈរបស់ប្រទេសនេះក្នុងការទទួលយកអ្នកចូលរួមក្នុងក្បួនទូកដឹកជំនួយ»។
អ្នកស្រី Yasmine Scola សកម្មជនម្នាក់នៅលើទូក បាននិយាយថា សហការីរបស់អ្នកស្រីត្រូវបាន «ចាប់ជំរិត» ដោយអ៊ីស្រាអែល។ ជាមួយគ្នានេះ ទីក្រុងប៉ារីស បានប្រកាសថា ជនជាតិបារាំងចំនួន ១៥ នាក់ត្រូវបានឃុំខ្លួន ហើយទីក្រុងរ៉ូម បានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់នូវ «ជនជាតិអ៊ីតាលីដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ទាំងអស់»។