CPL៖ ភ្នំពេញក្រោន និងបឹងកេត ត្រូវការឈ្នះ ឯអង្គរថាយហ្គឺរ រឹតតែចង់ឈ្នះព្រះខ័នរាជ ដើម្បី​ប្រជែង​កៅ​អីលេខ២

2026/05/01 05:14:35 pm        244

លីគកំពូលកម្ពុជា កាន់តែរន្ថើន ពិសេសជំនួបរវាងបេក្ខភាព Top-6 នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ក្នុងនោះមានក្រុមបឹងកេត ត្រូវជួបក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ ស្របពេលក្រុមអង្គរថាយហ្គឺរ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ដែលសុទ្ធតែជាគូជក់ចិត្ត និងត្រូវការជ័យជម្នះរៀងខ្លួនៗ ដើម្បីប្រជែងកៅអីលេខ២ និងមានឱកាសទៅលេងពានអន្ដរជាតិ។

ក្រៅពីព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាងដាច់ពិន្ទុឆ្ងាយពីគូប្រជែង គេឃើញឈរលេខរៀងបន្ទាប់ កំពុងមានពិន្ទុប្រទាញប្រទុងគ្នានៅឡើយ ក្នុងនោះភ្នំពេញក្រោន ឈរលេខ២ មាន ៥០ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៣ មាន ៤៧ពិន្ទុ, បឹងកេត ឈរលេខ៤ មាន ៤៤ពិន្ទុ និងណាហ្គាវើលដ៏ ឈរលេខ៥ មាន ៤៣ពិន្ទុ ដែលសុទ្ធតែមានឱកាសប្រជែងលេខ២ ដ្បិតក្រុមនីមួយៗនៅសល់ ៣ប្រកួតរៀងខ្លួន។

តាមរយៈលទ្ធផលបណ្ដោះអាសន្ននេះ នាំឲ្យបេក្ខភាពក្រុមឈរពីលេខ២ ដល់លេខ៥ ត្រូវការជ័យជម្នះចាំបាច់ ពិសេសភ្នំពេញក្រោន ដែលមានសង្ឃឹមខ្ពស់ជាងគេ ត្រូវការឈ្នះយ៉ាងហោច ២ប្រកួតទៀត ទើបអាចធានាកៅអីលេខ២ របស់ខ្លួន តែបើភ្លាត់ចាញ់ ១ និងស្មើ ១ ឱកាសមាសនេះ អាចនឹងរបូតទៅគូប្រជែង ពិសេសអង្គរថាយហ្គឺរ ដែលចាញ់ប្រៀបត្រឹម ៣ពិន្ទុ ហើយប្រសិនបើចុងសប្ដាហ៍នេះ ភ្នំពេញក្រោន ភ្លាត់ចាញ់ ហើយអង្គរថាយហ្គឺរ ឈ្នះវិញ ក្រុមទាំងពីរ នឹងមានពិន្ទុស្មើគ្នា។

ក្រៅពីនេះ ក្រុមណាហ្គាវើលដ៏ ក៏នឹងត្រូវជួបក្រុម អឹមអូអាយ កំពង់ដេវ៉ា ផងដែរ នៅល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ។ ប៉ុន្ដែមុនឈានដល់ជំនួបក្រុមខ្លាំង ប៉ះខ្លាំងទាំង ៣ប្រកួតនេះ ក៏នឹងមានការប្រកួតរវាងក្រុមខាងក្រោមទាំង ៥ នៅថ្ងៃទី២ ខែឧសភាស្អែកនេះ ចំនួន ២ប្រកួតផងដែរ រួមមានក្រុម ISI ដង្កោសែនជ័យ ជួបក្រុមភ្ញៀវវិសាខា និងក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមឡាយហ្វខេត្តព្រះសីហនុ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm